01/06/2019 11:06 GMT+7 Email Print Like 0

វៀតណាមត្រៀមខ្លួនជាស្រេចក្លាយទៅជាសមាជិកក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ


 លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានគណៈបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ
 

ដើម្បីក្លាយទៅជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខនោះវៀតណាមត្រូវទទួលបានការគាំទ្រយ៉ាងហោចណាស់គឺ ២ ភាគ​ ក្នុងចំណោមប្រទេសជាសាជិកទាំង ១៩៣ នៃអង្គការសហប្រជាជាតិ។
 
នា​ថ្ងៃទី៧ ខែមិថុនា ខាងមុខ សម័យប្រជុំលើកទី ៧៣ មហាសន្និបាតអង្គការ សហ​ប្រជាជាតិ​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើសរើសសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខចំនួន ៥អាសនៈ ក្នុងនោះ​មាន​អាសនៈ​មួយ​សម្រាប់​ក្រុម​បណ្ដា ប្រទេសអាស៊ី-ប៉ាស៊ីហ្វិក ហើយវៀតណាមកំពុងជាបេក្ខជនតំ​ណាងតែមួយគត់នៃ ​ក្រុម​នេះ។​
 
ក្នុង​ឱកាសនេះ អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអាមេរិកបានសំភាសន៍ លោក​ឯក​អគ្គរដ្ឋ​ទូត Dang Dinh Quy ប្រធានគណៈបេសកកម្មអចិន្ត្រៃយ៍វៀ​តណាម​ប្រចាំ នៅអង្គការ​សហប្រ​ជាជា​តិ។​ តាម​លោក Dang Dinh Quy ថា ដើម្បីក្លាយទៅជា​សមាជិក​នៃក្រុម​ប្រឹក្សា​សន្តិសុខ​នោះវៀត​ណាម ត្រូវ​ទទួល​បាន​ការ​គាំទ្រយ៉ាងហោចណាស់គឺ ​២ ភាគបី ក្នុងចំណោមប្រទេសជាសាជិកទាំ​ង ​១៩៣ នៃអង្គការ​សហប្រជាជា​តិ។​ លោក​បាន​ថ្លែងថា​៖
 
"រហូតមកដល់ពេលនេះ​ វៀតណាមគឺជា បេក្ខជនតំណាងតែមួយគត់នៃ អាស៊ី-ប៉ាស៊ីហ្វិក។ វៀតណាមទទួលបាន​ការគាំទ្រ​ និ​ងការសន្យាជា លាយលក្ខណ៍អក្សររបស់​ប្រទេសជាង ១០០ ​និងការ​គាំទ្រជាសម្លេង​របស់​ប្រទេស​ចំនួ​ន​ពី​ ៣០ ទៅ ៤០ ផ្សេងៗទៀត។ ពិតណាស់ថា យើងមានឱកាសដ៏ធំធេង ដើម្បី​ក្លាយ​ទៅជា​សមាជិក​ក្រុមប្រឹក្សា​សន្តិ​​សុខ​នៃអ​ង្គារសហប្រជាជាតិ ក្នុងការ​បោះឆ្នោតខាងមុខ​"៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ