01/10/2019 15:53 GMT+7 Email Print Like 0

វៀតណាមដោះស្រាយនឹងប្រភពដើមទំនិញនាំចេញ

ប្រសិន​បើ​ EVFTA បាន​ប្រៀប​​ដូចជា​ដងវិថី​​ល្បឿន​លឿន​វៀតណាម​​នឹង​ EU បទបញ្ញតិ្ត​ប្រភពដើម​ទំនិញ​នាំចេញ​​ ស្តង់ដារ​ទំនិញ​ ក៏​បាន​ចាត់ទុក​ដូច​ជា​សំបុត្រ​​ចរាចរ​​។​

បញ្ហា​មួយ​​ក្នុង​ចំណោមបញ្ហា​ប្រឈម​ធំបំផុត​ចំពោះ​​វៀតណាម​ ពេល​ចូលរួម​កិច្ច​ព្រមព្រៀង​ EVFTA នោះគឺ​បទដ្ឋាន​ផលិត​ ប្រភព​​ដើម​​ទំនិញ​ ​ និង​ ការ​ត្រួត​ពិនិត្យ​គុណភាព​ ក្នុង​ចំណោម​វិស័យ​​ដើម្បី​ឆ្លើយ​តប​​តម្រូវ​ការនូវ​សំណូម​ពរ​​ដ៏​ហ្មត់ចត់​ ស្តីពី​ការនាំ​ចូល​ទីផ្សារ​ EU ក៏ដូចជា​លក្ខណៈ​ដើម្បីទទួល​បាន​ការ​អនុគ្រោះ​​​​ពន្ធ​នៃ​ EVFTA។​

ជាក់ស្តែង​​​ របង​បច្ចេកទេស​ក្នុងពាណិជ្ជកម្ម​​​​នៃ​ EU បាន​កំណត់​ខ្ពស់​ណាស់​។ ម្យ៉ាង​ដូចជាគ្រឿង​​​ឈើ​របស់​វៀតណាម​ ចង់​ចូល​បាន​ទីផ្សារ​ EU ក៏ត្រូវការ​មើល​សំខាន់​លើ​​បញ្ហា​ប្រភពដើម​នៃ​​ព្រៃឈើ​ ​​ដែលបានដាំ​​ (បណ្ណ​បញ្ជាក់​ឈើ​បាន​មកពី​ព្រៃ ​ដែល​​អនុញ្ញាត​ឱ្យ​ធ្វើអាជីវកម្ម​)។ ឧទាហរហ៍​មួយ​ផ្សេង​ទៀត​ នាខែ​តុលា​ ឆ្នាំ​២០១៧ វៀតណាម​ត្រូវទទួល​ “ផ្លាក​ពណ៌​លឿង” ប្រកាសព្រមាន​​ ពី​គណៈ​កម្មាធិការ​ទ្វី​ប​អ៊ឺរ៉ុប​  (EC) ស្តីពី​សកម្មភាព​ធ្វើ​អាជីវកម្ម​ជល​ផល​ខុសច្បាប់​ មិនតាម​របាយការណ៍​ និង មិនតាមបទបញ្ញត្តិ​ (ធ្វើ​អាជីវកម្ម​ IUU)។ ប្រសិនបើ​មិន​កែ​សម្រួល​​ ហានិភ័យ​នឹង​ត្រូវ​ទទួល​​ “ផ្លាកពណ៌​ក្រហម” មានន័យថា​ត្រូវ​ហាម​ទាំងស្រុង​នូវ​ការ​នាំ​ចេញ​ជលផល​របស់​វៀតណាម ​ចូលមកទីផ្សារ​​ EU។​


កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ EVFTA បាន​កំណត់​​សំណូមពរ​យ៉ាង​ហ្មត់​ចត់​ស្តីពី​ប្រភព​ដើម​នៃ​ផលិតផល​។ លម្អិត ទំនិញ​នឹង​បាន​ចាត់ទុក​មាន​ប្រភពដើម​​នៅ​ភាគី​មួយ  (វៀតណាម​ ឬ EU) ប្រសិន​បើ​ឆ្លើយ​តប​បាន​មួយ​ក្នុងចំណោម​សំណូមពរ​ ដែល​ភាគីទាំងពីរ​បាន​ឯកភាព​៖ “មានប្រភពដើម​​សុទ្ធសាធ​ ឬបាន​ផលិត​ទាំង​ស្រុង​នៅ​ដែន​ដី​នៃភាគី​នាំចេញ​។ មិន​មាន​ប្រភព​ដើម​សុទ្ធសាធ​ ឬ មិនបាន​ផលិត​ទាំង​ស្រុង​នៅ​ដែន​ដី​នៃ​ភាគី​នាំចេញ​ ប៉ុន្តែត្រូវ​ឆ្លើយ​តប​បាននូវ​​សំណូមពរ​ដូចជា ​បរិមាណ​តម្លៃ​ក្នុងស្រុក​មិនទាប​​ក្រោម​៤០%​ជាដើម​”។​
 


ខ្សែ​ចង្វាក់​ច្នៃ​ផ្លែ​ស្វាយ​នាំចេញ​របស់​វៀតណាម​។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 ស្ករគ្រាប់​ដូង​ ហ្វាង​អៀន (Hoang Yen) នាំចេញ​ទៅកាន់​ទ្វី​ប​អ៊ឺរ៉ុប​ និង អាមេរិក បាន​ផលិត​មកពី​ប្រភព​វត្ថុធាតុ​ធម្មជាតិ​ នៃ​តំបន់ដូង​នៅខេត្ត​បេន​ត្រែ​ (Ben Tre)។ រូបថត៖ កាសែតរូបភាពវៀតណាម​


 ខ្សែចង្វាក់​ច្នៃ​ត្រីបា​សា​នាំ​ចេញ​ នៅ​តំបន់​វាល​ទំនាប​ទន្លេ​គឺវឡុង​។ រូបថត៖ ទីភ្នាក់ងារ​សារព័ត៌មានវៀតណាម​


 តាម​តួលេខ​របស់​អគ្គនាយកដ្ឋាន​​គយ​ តួលេខ​តម្លៃ​​​ឈើនាំ​ចេញ​ និង ផលិតផល​ឈើ​របស់​វៀតណាម ក្នុង​ឆ្នាំ​២០១៨ កើន​​ខ្លាំង​ បន្ត​បង្កើត​ឯតទគ្គកម្ម​ថ្មី​ សម្រេច​បាន​៨.៩០៩ ​ប៊ីលាន​អាមេរិក​ កើន​ឡើង​១៥,៧% ​បើប្រៀប​នឹង​ឆ្នាំ​២០១៧។ រូបថត៖ កាសែតរូបភាព​វៀតណាម​


 ពាណិជ្ជសញ្ញា​​ Kimmy’s Chocolate បាន​យក​វត្ថុធាតុ​មកពី​តំបន់​ដាំ​កាកាវ​នៃ​​វាល​ទំនាប​ទន្លេ​គឺវឡុង​។ រូបថត៖ កាសែតរូបភាព​វៀតណាម​


 “K’Ho Coffee” ជា​ពាណិជ្ជសញ្ញា​​​កាហ្វេ​បង្កើត​ឡើយ​ដោយ​ គូស្វាមី​ភរិយា​​ Joshua (ជនជាតិ​អាមេរិក​​) និង កើ​លាងរោឡាន​ (ជនជាតិ​ K’Ho ខេត្ត​ឡឹមដុង​ - Lam Dong) បាន​ក្លាយ​ជា​អ្នក​តំណាង​ឱ្យ​​រសជាតិ​កាហ្វេ ​នៃ​តំបន់​ខ្ពង់រាប​ LangBiang។ រូបថត៖ កាសែតរូបភាព​វៀតណាម​

 

លើ​មូលដ្ឋាន​នោះ ថ្មីៗនេះ ក្រសួង​ឧស្សាហ​-ពាណិជ្ជកម្ម​ កសាង​សេចក្តី​ពង្រាង​ប្រភព​ដើម​​ទំនិញ​មាន​៦​ជំពួក ១៦​ប្រការ​ បាន​កសាង​ចម្បង​លើកម្រង​បទបញ្ញត្តិ​​ សព្វថ្ងៃ​កំពុង​អនុវត្ត​សម្រាប់ទំនិញ​នាំចេញ​ពី​វៀតណា​ម ក្នុងនោះ​មាន​អនុក្រឹត្យ​លេខ​៣១/២០១៨ កំណត់​លម្អិត​ច្បាប់​គ្រប់គ្រង​ពាណិជ្ជកម្ម​បរទេស​ ស្តីពី​ប្រភព​ដើម​ទំនិញ​។​

តាមសេចក្តី​នោះ ទំនិញ​បាន​ចាត់ទុក​ជាទំនិញ​របស់​វៀតណាម​ ពេល​មាន​ប្រភព​ដើម​សុទ្ធសាធ ​(WO) ឬ​បាន​ផលិត​ទាំងស្រុង​នៅ​វៀតណាម​។ តំណាង​ឱ្យ​ទស្សនទាន​នេះ ចម្បង​គឺ​ផ្នែក​ទំនិញ​ដែល​បាន​ដាំ​ និង ប្រមូលផល​ទាំង​ស្រុង​នៅវៀតណាម​ ម្យ៉ាង​ដូចជា​ក្នុងវិស័យ​កសិផល​ ជល​ផល​។​

បទ​បញ្ញាត្តិនៃ​សារាចរ បាន​អនុញ្ញាត​យោង​តាម​បទដ្ឋាន​ផលិតកម្ម​​ សិប្បកម្ម​ ច្នៃប្រឌិត អង្គការ​ ឯកជន​​ អាច​ជ្រើស ​និង ប្រើប្រាស់កន្សោម​ពាក្យ​​ត្រឹមតែ​មួយ​​ ក្នុងចំណោម​កន្សោមពាក្យទាំងនេះ​​ “ផលិត​ផល​របស់​វៀតណាម​” ឬ “ផលិតផល​​វៀតណាម​”, “ទំនិញ​របស់វៀតណាម” ឬ “ទំនិញ​វៀតណាម”, “ផលិត​នៅ​វៀតណាម” ឬ “វៀតណាម​ផលិត”, “បង្កើត​នៅ​វៀតណាម​” ឬ “វៀតណាមបង្កើត​”, “ច្នៃ​នៅ​វៀតណាម​​” ឬ “​វៀតណាមច្នៃ​​” ជាដើម ដើម្បីបង្ហាញ​គឺជា​ទំនិញ​របស់​វៀតណាម នៅ​លើ​ផ្លាក​ទំនិញ​ ឬ លើឯកសារ​ ប្រអប់វេច​មាន​ព័ត៌មាន​ពាក់ព័ន្ធ​​ដល់​ទំនិញ​នោះ​។

ថ្លែងការណ៍​ណែនាំ​​ក្នុង​​សន្និសីទ​អន​ឡាយ ​សរុប​លទ្ធផល​ដំបូង​នៃទូទាំង​វិស័យ​ហិរញ្ញវត្ថុ​នា​៦​ខែ​ដើម​ឆ្នាំ​ បាន​ព្រឹត្តិទៅ​នៅ​ពាក់​កណ្តាល​ខែកក្កដា​កន្លង​ហើយ​​ លោក​​ឧបនាយក​រដ្ឋមន្រ្តី វឿង​ ឌិញ​ហ្វេ​ (Vuong Dinh Hue) ​បាន​សំណូមពរ​​​ក្រសួង​ហិរញ្ញវត្ថុ​ អគ្គនាយកដ្ឋាន​គយ​ និង គ្រប់​ក្រសួង​ គ្រប់ផ្នែក​ដែលពាក់ព័ន្ធ​បង្កើន​ការ​គ្រប់​គ្រង​ ទប់ស្កាតស្ថាន​ភាព​ក្លែង​បន្លំ​​ពាណិជ្ជកម្ម​ ​ប្រភព​ដើម​ទំនិញ​វៀតណាមក្លែង​ក្លាយ​​។ លោក​ឧបនាយករដ្ឋមន្រ្តី​មាន​ប្រសាសន៍ថា​ កំពុង​​កើត​មាន​បាតុភូត​ទំនិញ​បរទេស​ នាំចូល​មកវៀតណាម​រួច​​លាយ​បន្លំ​​ ធ្វើ​ជា​ទំនិញ​ផលិត​​​ក្នុងប្រទេស​ក្លែងក្លាយ ដើម្បី​នាំចេញទៅ​កាន់ប្រទេសនានា​ ដោយ​ទំនួល​បាន​​អនុគ្រោះ​ពន្ធ​។​ ចំពោះករណី​នេះ លោក​ឧបនាយក​រដ្ឋមន្រ្តី​ អះអាង​មាន​អាចអត់​​ឱន​ឱ្យ​​ ជា​ពិសេស​ គឺរូបភាព​វិនិយោគ​ល្មើស​​ច្បាប់​ ជ្រក់​​កោន​ក្រោម​ស្រមោល​សហគ្រាស ​ដែល​មាន​ដើម​ទុន​បរទេស​ (FDI) ដើម្បី​នាំចូល​ទំនិញ​ដែល​មិនច្បាស់​ប្រភព​ដើម ចូល​មកធ្វើជា​ទំនិញ​មានប្រភព​ផលិត​នៅ​វៀតណាម​។

វៀតណាម​បាន​ខិតខំ​​ដោយ​បទបញ្ញត្តិ​​ ស្តង់ដា​ប្រភព​ដើ​ម​ផលិតកម្ម​ ដើម្បី​ទំនិញ​ជាប្រចាំនៅ​​លើដងវិថី​​ល្បឿន​លឿន​នឹង​ EU៕

 

អត្ថបទ៖ ហ្វុង​ធូ រូបថត៖ កាសែតរូបភាព​វៀតណាម - ទីភ្នាក់ងារសារព័ត៌​មានវៀតណាម​
 


បណ្តាអត្ថបទបានផ្សាយ