• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមដឹកនាំកិច្ចប្រជុំ ក្រុមមិត្តភក្តិរបស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ

ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូនិងតំណាងនៃប្រទេសជាសមាជិកអង្គការសហប្រជាជាតិជាង ១២០ បានចូលរួមក្នុងកិច្ចប្រជុំនេះ។

ទិដ្ឋភាពនៃកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ នៃក្រុមមិត្តភក្តិអនុសញ្ញាអង្គការសហប្រជាជាតិស្តីច្បាប់សមុទ្រ (រូបថតៈ  VOV)


នាថ្ងៃទី ២១ ខែកក្កដា ស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប) បានដឹកនាំកិច្ចប្រជុំតាមអ៊ិនធឺរណែត នៃក្រុមមិត្តភក្តិរបស់អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ  (UNCLOS) ដោយប្រធានបទ“សារៈសំខាន់នៃ UNCLOS ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពលេខ ១៤ របស់អង្គការសហប្រជាជាតិ ស្តីពីការអភិរក្សនិងការប្រើប្រាស់សមុទ្រនិងមហាសមុទ្រប្រកបដោយចីរភាព (SDG 14)”។ ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូនិងតំណាងនៃប្រទេសជាសមាជិកអង្គការសហប្រជាជាតិជាង ១២០ បានចូលរួមក្នុងកិច្ចប្រជុំនេះ។

តំណាងនៃបណ្តាប្រទេសដែលចូលរួមក្នុងកិច្ចប្រជុំបានបញ្ជាក់ពីតួនាទីស្នូលរបស់ UNCLOS និងគោលការណ៍នៃការដោះស្រាយជម្លោះដោយសន្តិវិធីនិងបានវាយតម្លៃខ្ពស់ចំពោះតួនាទីនៃយន្តការដោះស្រាយជម្លោះដែលបានបង្កើតឡើងក្រោម UNCLOS ក្នុងការជំរុញសណ្តាប់ធ្នាប់ច្បាប់នៅលើសមុទ្រ ដោយផ្អែកលើច្បាប់ រួមចំណែកដល់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

 

ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy អញ្ជើញដឹកនាំកិច្ចប្រជុំ


ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានថ្លែងអំណរគុណដល់បណ្តាប្រទេសដែលបានគាំទ្រនិងចូលរួមនៅក្នុងកិច្ចប្រជុំក្រុមមិត្តភក្តិនេះ។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានមានប្រសាសន៍ថា ក្រុមមិត្តភក្តិនឹងរក្សាសកម្មភាពជាប្រចាំ តាមនោះជួយបង្កើនការយល់ដឹងអំពី UNCLOS ចែករំលែកនូវការអនុវត្តល្អនិងឆ្លើយតបនូវកង្វល់រួមរបស់សហគមន៍អន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top