20/10/2019 18:19 GMT+7 Email Print Like 0

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការជាមួយជប៉ុនក្នុងការជំនះផលវិបាកនៃសង្គ្រាម

កាលពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែតុលា គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុន ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជំនះផលវិបាកនៃសង្គ្រាមនៅវៀតណាម និងពិគ្រោះយោបល់លើខ្លឹមសារមួយចំនួនស្តីពីការរៀបចំសន្និសីទការពារជាតិយោធានៅវៀតណាមនាឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម (រូបថត៖ vnanet.vn)

នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ ក្រសួងការបរទេស ទីភ្នាក់ងារសន្តិសុខជាតិ ទីភ្នាក់ងារសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍអន្តរជាតិរបស់ប្រទេសជប៉ុន(JICA) និងសហគ្រាសពាក់ព័ន្ធមួយចំនួន នៃប្រទេសជប៉ុន។

នៅក្នុងជំនួបធ្វើការទាំងឡាយ ភាគីទាំងពីរបានពិភាក្សានិងវាយតំលៃលើបណ្តាសកម្មភាពសហប្រតិបត្តិការក្នុងការជំនះផលវិបាកនៃសង្គ្រាមក្នុងរយៈពេលកន្លងមកនិងបានពិភាក្សាអំពីវិធីនានាដើម្បីជម្រុញខ្លឹមសារនេះ​នាពេលខាងមុខ។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអង្គការនានារបស់ជប៉ុនដែលបានជួយឧបត្ថម្ភវៀតណាមតាមរយៈគំរោងការបោសសំអាតគ្រាប់បែកមីន ការបន្សាបជាតិពុលឌីអុកស៊ីត និងជួយជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ / ឌីអុកស៊ីត ជាពិសេសគឺការផ្តល់ជំនួយឥតសំណង ODA ដល់មជ្ឈមណ្ឌលសកម្មភាពជាតិស្តីពីការជំនះផលវិបាកនៃជាតិគីមីពុល និងបរិស្ថាន (NACCET)។ លទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលថ្មីៗនេះបានរួមចំណែកក្នុងការកសាងជំនឿទុកចិត្តគ្នា និងពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងប្រទេសទាំងពីរ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូវៀតណាមបានជួបពិភាក្សា និងពិគ្រោះយោបល់ជាមួយក្រសួងការពារជាតិជប៉ុនស្តីពីការត្រៀមរៀបចំសម្រាប់ឆ្នាំអាស៊ាន ២០២០។ នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានស្នើឲ្យជប៉ុនបន្តចូលរួមយ៉ាងសកម្ម និងគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាម ព្រមទាំងសហការនិងជួយគាំទ្រក្រសួងការពារប្រទេសវៀតណាមក្នុងការរៀបចំសន្និសីទនិងសកម្មភាពពាក់ព័ន្ធនានាប្រកបដោយជោគជ័យ៕

តាមកាសែតកងទ័ពប្រជាជនអនឡាញ

បណ្តាព័ត៌មានបានផ្សាយ