02/04/2019 08:35 GMT+7 Email Print Like 0

វៀតណាមជំរុញកិច្ចសហប្រតិបតិ្តការវិនិយោគជាមួយខេត្ត Yunnan របស់ចិន


 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue (ខាងស្ដាំ) ទទួលជួបលោក Zhoungguo Ying អភិបាលរងអចិន្រ្តៃយ៍ខេត្ត Yunnan (រូបថត៖ TTXVN)
 

 ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានអះអាងថា រដ្ឋាភិបាលវៀត ណាម​យកចិត្ត​ទុកដាក់​ដល់​ដំណើរ​ទស្សន​កិច្ច​របស់គណៈ ប្រតិភូខេត្ត Y​unnan នៅវៀតណាម ហើយមានគោលបំ​ណង​ថា ភាគី​ទាំងពីរ​នឹង​បង្កើន​ទំនាក់​ទំនង​ការ​ទូត ពាណិជ្ជកម្មនិងវិនិយោគយ៉ាងខ្លាំងក្លាថែមទៀត។ 

នាព្រឹក​ថ្ងៃទី១ ខែមេសា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Vuong Dinh Hue បាន​ទទួល​ជួបលោក Zhoungguo Ying អភិបាល រងអចិន្រ្តៃយ៍ខេត្ត Yunnan ប្រទេសចិន ដែលកំពុង​មក​បំពេញ​ទស្សនកិច្ច​ការងារ នៅវៀតណាម។

​ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានអះអាងថា រដ្ឋាភិបាលវៀត ណាម​យក​ចិត្ត​ទុក​ដាក់​ដល់​ដំណើរ​ទស្សនកិច្ច​របស់គណៈ​ប្រតិភូខេត្ត Yunnan នៅវៀតណាម ហើយមានគោល បំណងថា​ ភាគី​ទាំងពីរ​នឹង​បង្កើន​ទំនាក់​ទំនង​ការ ទូត ពាណិជ្ជកម្មនិងវិនិយោគយ៉ា​ងខ្លាំងក្លាថែមទៀត។ លោកក៏បានស្នើអោយ ខេ​ត្ត Yunnan នាំ​ចូល​មុខទំនិញកសិផលរបស់វៀតណាមបន្ថែមទៀត ព្រមទាំង គាំទ្រចំពោះ​សហគ្រាស​វៀតណាម​ដែល​ទៅបណ្ដាក់​ទុន​នៅ Yunnan ផងដែរ។

​ជាការឆ្លើយតប អភិបាលរងខេត្ត Yunnan លោក Zhongguo Ying បាន សង្កត់ធ្ងន់ថា Yunnan គាំ​ទ្រ​ចំពោះ​ការ​យោគ​យល់​គ្នារួមរវាងថ្នាក់ដឹកនាំជា​ន់ខ្ពស់ នៃប្រទេសទាំងពីរ​ ស្ដីពីការ​អភិវឌ្ឍ​ទំនាក់​ទំនង​សហប្រតិបតិ្តការ​យុទ្ធសាស្ត្រនិង​ គ្រប់ជ្រុងជ្រោយរវាង​ប្រទេសទាំងពីរ។ លោក Zhongguo Ying ក៏បានលើក​ អនុសាសន៍​ដល់​រដ្ឋាភិបាល​វៀត​ណាម ស្ដីពីដំណោះស្រាយនានាដើម្បីជំរុញ ​ទំនាក់ទំនងទ្វេភាគីផង​ដែរ ដែល​ក្នុង​នោះមាន​ការជួស​ជុល​កែលម្អខ្សែផ្លូវដែកពី ខេត្តឡាវកាយ​ដល់ខេត្តហាយហ្វុង (ភាគខាងជើងវៀត​ណាម) សំដៅ​ជួយ សម្រួល​ដល់​ការដោះដូរពាណិជ្ជកម្ម​រវាងខេត្ត Yunnan ក៏ដូចជាទីផ្សារភាគនិ​រតី ប្រទេស​ចិន​ជាមួយ​ខេត្តក្រុង​នានា​របស់វៀ​តណាម៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ