• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជូនសារទូរលេខសាកសួរសុខទុក្ខអំពីករណីបាញ់ប្រហារនៅថៃ


 កម្លាំងសន្តិសុខឈានចូលក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម Terminal 21 (រូបថត៖ AP)
 

នាថ្ងៃទី៩ ​ខែកុម្ភៈ ឆ្នាំ២០២០ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញ​ផ្ញើរ​សារទូរ​លេខ​សាក​សួរសុខទុក្ខជូនចំពោះនាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលថៃលោក Prayuth Chan-o-cha។
ទទួលបាន​ព័ត៌មាន​ស្ដីពីករណីបាញ់ប្រហារនៅមជ្ឈមណ្ឌលពាណិជ្ជកម្មនៅខេត្ត Nakhon Ratchasima ប្រទេសថៃ កាលពីថ្ងៃទី៨កុម្ភៈ ​ដែល បណ្ដាលអោយមនុស្សជាច្រើននាក់ត្រូវបានស្លាប់និងរងរបួសនោះ នាថ្ងៃទី៩ កុម្ភៈ នាយករដ្ឋមន្រ្តី​រដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញផ្ញើរសារ​ទូរលេខ​សាកសួរសុខ​ទុក្ខជូន​ចំពោះ​នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលថៃលោក Prayuth Chan-o-cha។
 
មានអ្នក​ស្លាប់ចំនួន២៦នាក់និងអ្នករងរបួស៥៧នាក់ក្នុងករណីបាញ់​ប្រហារ​ដែល​កើត​មាន​ឡើង​ចាប់​ពី​រសៀល​ថ្ងៃទី៨​កុម្ភៈនិងបញ្ចប់នាព្រឹកថ្ងៃទី៩ កុម្ភៈ នៅពេលជន​ដៃដល់​ត្រូវ​បាន​កំទិច​ដោយ​កម្លាំង​សន្តិសុខ​ក្នុង​យុទ្ធនា​ការ​វាយ​​ប្រហារ​ទៅលើកន្លែងលាក់ខ្លួនរបស់ជនដៃដល់នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម Terminal 21 នៅខេត្ត Nakhon Ratchasima។ លោកនាយករដ្ឋមន្រ្តីថៃ Prayuth Chan-o-cha បានទៅកាន់ខេត្តនេះនាព្រឹកថ្ងៃទី៩កុម្ភៈ​ហើយ​ទៅ សាកសួរសុខទុក្ខជនរងគ្រោះនៅក្នុងមន្ទីរពេទ្យភ្លាមមួយរំពេច។ លោកបាន អោយដឹងថា នេះ​ជា​ករណី​បាញ់​ប្រហារដែលមិនធ្លាប់កើតមានតាំងពីមុនមក នៅប្រទេសថៃ ហើយមូលហេតុ​គឺជ​ម្លោះបុ​គ្គលទាក់​ទិន​ដល់កិច្ច​សន្យាលក់ លំនៅដ្ឋានដែលជនដៃដល់ចាត់ទុកថា ខ្លួនឯងត្រូវឆបោក៕

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top