29/12/2021 19:22 GMT+7 Email Print Like 0

វៀតណាមជាទីផ្សារដ៏សំខាន់ សម្រាប់សម្ព័ន្ធ​ក្រុម​ហ៊ុន​លក់រាយជប៉ុន

កាសែត Nikkei Asia ទើបបានចេញផ្សាយបទវិភាគមួយស្តីពីយុទ្ធសាស្ត្រវិនិយោគនៅក្រៅប្រទេស របស់សម្ព័ន្ធក្រុមហ៊ុនលក់រាយរបស់ជប៉ុន ដោយបញ្ជាក់ថា វៀតណាមជាទីផ្សារដ៏សំខាន់បំផុតសម្រាប់ AEON Group ក៏ដូចជាសម្ព័ន្ធក្រុមហ៊ុនលក់រាយជាច្រើនទៀតផងដែរ ។

ផ្សារទំនើប AEON នៅវៀតណាម។ (រូបថត៖ PV/Vietnam+)

Nikkei Asia បានឲ្យដឹងថាចាប់ពីពេលនេះដល់ឆ្នាំ២០២៥ AEON គ្រោងនឹងបើកផ្សារទំនើប MaxValu ប្រហែល ១០០កន្លែងនៅវៀតណាម ដែលកើនឡើងយ៉ាងខ្លាំងបើធៀបនឹងផ្សារទំនើបចំនួន៤ នៅទីក្រុងហាណូយដូចនាពេលបច្ចុប្បន្ន។ លោក Soichi Okazaki នាយកប្រតិបត្តិទទួលបន្ទុកធុរកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍នៃ AEON មានប្រសាសន៍ថា វៀតណាមគឺជាទីផ្សារដ៏សំខាន់បំផុតក្នុងយុទ្ធសាស្ត្រក្រៅប្រទេសរបស់សម្ព័ន្ធក្រុមហ៊ុននេះ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ AEON គឺ Aeon Mall មានគម្រោងបង្កើនចំនួនមជ្ឈមណ្ឌលពាណិជ្ជកម្មនៅវៀតណាមពី៦ ដល់១៦ ចាប់ពីពេលនេះដល់ឆ្នាំ ២០២៥។

ក្រៅពី AEON សម្ព័ន្ធក្រុមហ៊ុន Sumitomo Corp របស់ជប៉ុនក៏មានគម្រោងសហប្រតិបត្តិការជាមួយ BRG Group ដើម្បីពង្រីកបណ្តាញផ្សារទំនើប FujiMart ដែលបច្ចុប្បន្នមានទីតាំងចំនួន៣នៅទីក្រុងហាណូយ។ យោងតាម Euromonitor ក្នុងដំណាក់កាល ២០១៦-២០២៦ ទីផ្សារអាហារកែច្នៃនៅក្នុងខឿនសេដ្ឋកិច្ចឈានមុខគេទាំង ៦ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានរំពឹងថានឹងកំណើនប្រហែល ៦០% រហូតដល់ ១១២,៧ពាន់លានដុល្លារ។ Euromonitor ក៏បានព្យាករណ៍ថា វៀតណាមមានអត្រាកំណើនលឿនបំផុត ក្នុងចំណោមខឿនសេដ្ឋកិច្ចទាំង៦នេះ ដោយមានអត្រាកំណើនជិត ៩០% ក្នុងដំណាក់កាលបច្ចុប្បន្ន៕ 

 តាម VOV5 - វិទ្យុសម្លេងវៀតណាម


 
បណ្តាព័ត៌មានបានផ្សាយ