តំណាងនានាផ្លាស់ប្តូរមតិនៅខាងក្រៅសិក្ខាសាលា (រូបថតៈ Thế Anh/TTXVN)
ផ្សារណាត់តាំងពិព័រណ៍គោយកសាច់និងគោយកទឹកដោះអាស៊ីឆ្នាំ២០១៧ បានបើកនាថ្ងៃទី ៨ ខែមិនានៅទីក្រុងហូជីមិញ។ ការតាំងពិព័រណ៍នេះបានរៀបចំឡើងសំដៅបច្ចុប្បន្នកម្មនូវបច្ចេកទេសនិងវិទ្យាសាស្ត្រជឿនលឿនក្នុងការចិញ្ចឹមគោ ពីប្រទេសដែលមានការរីកចំរើនក្នុងការចិញ្ចឹមសត្វសម្រាប់អង្គភាពអាជីវកម្មនានា និងប្រជាកសិករវៀតណាម។ ចូលរួមក្នុងព្រឹត្តិការណ៍នេះ លោក Graig Chittick ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាមបានចាត់ទុកថា អូស្ត្រាលីនិងវៀតណាមមានទំនាក់ទំនងយូរអង្វែងលើវិស័យចិញ្ចឹមគោ តាមនោះគុណភាពចិញ្ចឹមគោរបស់វៀត ណាមមានការកែលំអគួរឲ្យកត់សម្គាល់។ ហើយការរឹតបន្តឹងកិច្ចសហប្រតិបត្តិការក្នុងការចិញ្ចឹមនិងទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមអូស្ត្រាលីនិងប្រទេសនានា ក្នុងតំបន់អាស៊ីជាមូលដ្ឋានសម្រាប់រក្សាការអភិវឌ្ឍន៍និរន្តរភាព។ ការតាំងពិព័រណ៍ លើកនេះ ក៏ជាឱកាសដើម្បីអ្នកគ្រប់គ្រង អ្នកវិទ្យាសាស្ត្រ អង្គភាពអាជីវកម្មនិងអ្នកចិញ្ចឹមគោយកសាច់និងយកទឹកដោះគោក្នុងប្រទេសអាចទាក់ទងផ្ទាល់និងស្វែងយល់អំពីផលិតផល សេវាកម្មនិងបច្ចេកវិទ្យាទំនើបនៃផ្នែកចិញ្ចឹមសត្វរបស់អូស្ត្រាលីផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម