ចាប់ពីថ្ងៃទីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញចូល រួមសន្និសីទកំពូលសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី១និងចូលរួម សន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ នៅខេត្តហៃណានប្រទេសចិន។ ក្នុងការឆ្លើយ សំភាសន៍អ្នកយកព័ត៌មានក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅចិនលោក Dang Minh Khoi បានចាត់ទុកថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) បានរួមចំណែកសកម្មចូលក្នុងការ ជម្រុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន។ នេះជាលើកដំបូងដែលប្រទេស ស្ថិតតាមបណ្តោយមេគង្គចំនួន៦ រួមសហការដើម្បីការអភិវឌ្ឍន៍ចីរភាព របស់អនុតំបន់ទន្លេមេគង្គ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Dang Minh Khoi (រូបថតៈ vietnamnet.vn )
ទាក់ទិនដល់បញ្ហាសមុទ្រខាងកើត លោក Dang Minh Khoi បានសង្កត់ធ្ងន់ ទៅលើភាពចាំបាច់ក្នុងការគោរពមនសិការសំខាន់ រួមដែលថ្នាក់ដឹកនាំបក្សទាំងពីរ ប្រទេសទាំងពីរទទួលបានស្តីពីការដោះស្រាយ បញ្ហាលើសមុទ្រ។ ក្នុងនោះអនុវត្ត “កិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាសារវ័ន្ត បញ្ជាណែនាំការដោះស្រាយ បញ្ហាលើសមុទ្រវៀតណាម-ចិន” ដោយអនុវត្តល្អយន្តការចរចារថ្នាក់ រដ្ឋាភិបាល ស្តីពីព្រំដែនវៀតណាម-ចិន។ រួមជាមួយគ្នានោះ ភាគីទាំងពីរគប្បីត្រួតពិនិត្យល្អ ស្ថានភាពលើសមុទ្រ អនុវត្តប្រកបដោយប្រសិទ្ធិភាព និងគ្រប់គ្រាន់នូវសេចក្តី ថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និង ជម្រុញការទទួលបានក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត(COC)យ៉ាងឆាប់ៗ។ តាមនោះ រួមចំណែកជម្រុញទំនាក់ទំនងវៀតណាម-ចិន រក្សាសន្តិសុខ ស្ថិរភាព នៅសមុទ្រខាងកើតក៏ដូចជា តំបន់និងលើពិភពលោក៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម