12/07/2020 15:07 GMT+7 Email Print Like 0

វៀតណាមចែករំលែកបទពិសោធន៍របស់អាស៊ាននៅសប្តាហ៍ប្រឆាំងភេរវកម្មនៃអង្គការសហប្រជាជាតិ


 ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថាប័នបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ
 

ក្នុងពិធីបិទ​សប្តាហ៍ប្រឆាំងភេរវកម្មរបស់អង្គការសហប្រជាជាតិ (ពីថ្ងៃទី ៦ ដល់ថ្ងៃ ១០ ខែកក្កដា) នៅទីក្រុង​ញូវ​យ៉ក​ (សហរដ្ឋអាមេរិក) នាថ្ងៃទី ១០ ខែកក្កដា វៀត​ណាម​បាន​ចែក​រំលែក​នូវបទ​ពិសោធន៍​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការងារទប់ស្កាត់អំពើភេរវកម្មនិងអំពើហឹង្សាជ្រុលនិយម តាមរយៈការ​អនុវត្ត​អនុសញ្ញា និងផែនកា​រ​សកម្មភាពរួមគ្នា។
 
ឯកអគ្គរដ្ឋទូតលោក​ Dang Dinh Quy ប្រធានស្ថាប័នបេសកម្មអចិន្រ្តៃ យ៍វៀតណាមប្រចាំ​នៅអង្គការ​សហប្រជា​ជាតិ​បាននិយាយថា ត្រូវចាំបាច់បង្កើនសមត្ថភា​ព សម្រាប់ប្រទេសនានាក្នុងការស្វែង​រក ការស៊ើប​អង្កេត​និង​ការកាត់ទោសភេរវកម្មនិងឧក្រិដ្ឋកម្មធ្ងន់ធ្ងរដទៃទៀត ក៏ដូចជា ពង្រឹងការគ្រប់​គ្រង​ព្រំដែន​និង​ប្រឆាំង​ការផ្តល់ជំនួយ សម្រាប់ភេរវកម្ម។ យោងតាមលោកឯកអគ្គរដ្ឋទូត ការប្រឆាំងនឹង​អំពើភេរវកម្ម​របស់​ប្រទេសនានា និង​អង្គការអន្តរជាតិ​ត្រូវសមស្រប នឹងគោលការណ៍​និងគោល​បំណង នៃធម្មនុញ្ញ​របស់អង្គការ​សហប្រជា​ជាតិ​ ក៏ដូចជាកាតព្វ កិច្ចផ្នែកច្បាប់អន្តរជាតិ។ ​ក៏យោងតាមលោកឯកអគ្គរដ្ឋទូត​ Dang Dinh Quy គន្លឹះដើម្បីទទួល​បានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម គឺរាំងស្កាត់និងដោះ​ស្រាយ​មូលហេតុ​នានា ​រួមមានភាពក្រីក្រ ការរើសអើង ការប្រកាន់នយោបាយភាពអយុត្តិធម៌​និងវិ​សមភាពក្នុងសង្គម។ លោកក៏បានសង្កត់ធ្ងន់​ថា បណ្តាប្រទេសនិង​ប្រព័ន្ធអង្គការ​សហប្រជាជាតិគួរ​តែគាំទ្រយ៉ាងសកម្ម ដល់អង្គការ​ក្នុង​តំបន់និងអ​នុតំបន់​ក្នុងការជំរុញ​កិច្ចពិភាក្សានិង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ស្តីពីការ​ទប់ស្កាត់​អំពើភេរ​វកម្ម៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ