• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមប្រកបដោយទំនួលខុសត្រូវក្នុងការជំរុញកំណើនបៃតងនិងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ

នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh នឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅឯកិច្ចប្រជុំកំពូល P4G, ដឹកនាំដោយសាធារណរដ្ឋកូរ៉េ ដែលនឹងត្រូវប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh (រូបថត៖ chinhphu.vn)


ថ្ងៃស្អែក (ថ្ងៃទី ៣១ ឧសភា) នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី ២ នៃភាពជាដៃគូសម្រាប់កំណើនបៃតងនិងគោលដៅសកលឆ្នាំ២០៣០ (P4G) តបតាមការអញ្ជើញរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae In។ នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh នឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅឯកិច្ចប្រជុំកំពូល P4G, ដឹកនាំដោយសាធារណរដ្ឋកូរ៉េ ដែលនឹងត្រូវប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ។

វេទិកាកំពូលនៃភាពជាដៃគូសម្រាប់កំណើនបៃតងនិងគោលដៅសកលឆ្នាំ ២០៣០ (P4G) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ដោយផ្អែកលើគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលដាណឺម៉ាក។ កិច្ចប្រជុំកំពូលភាពជាដៃគូសម្រាប់កំណើនបៃតងនិងគោលដៅពិភពលោកឆ្នាំ ២០៣០ ត្រូវបានចាត់ទុកថាជាវេទិកាឈានមុខរបស់ពិភពលោកសម្រាប់ការលើកកម្ពស់ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដែលដើរតួនាទីជាស្ពានតភ្ជាប់រវាងរដ្ឋាភិបាល ធុរកិច្ចនិងអង្គការនយោបាយ-សង្គម ដើម្បីពិភាក្សានិងដាក់ចេញដំណោះស្រាយឈានទៅរកកំណើនបៃតងដែលរួមចំណែកដល់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ (SDGs)។

ចូលរួមវេទិកា P4G ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសជាសមាជិកស្ថាបនិកទាំង ៧ ចាប់ពីថ្ងៃទី ៧ ខែកក្កដាឆ្នាំ ២០១៧ វៀតណាមបានធ្វើសកម្មភាពជាច្រើនដើម្បីបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសម្របសម្រួលជាមួយរដ្ឋាភិបាលសមាជិកវេទិកា ដើម្បី សម្រេចគោលដៅនៃវេទិការ P4G នៃគោលដៅបៃតង សកលឆ្នាំ ២០៣០។ នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០១៨ វៀតណាមបានប្រកាសបង្កើតវេទិកាថ្នាក់ជាតិ P4G ដឹកនាំដោយក្រសួងផែនការនិងវិនិយោគនិងក្រុមប្រឹក្សាធុរកិច្ច ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងរយៈពេលកន្លងមកវៀតណាមបានចូលរួមយ៉ាងសកម្ម ក្នុងការខិតខំរួមរបស់សហគមន៍អន្តរជាតិ ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនិងការងើបឡើងវិញបៃតង ព្រមទាំងចូលរួមយ៉ាងសកម្មនៅក្នុងយន្តការអាកាសធាតុពហុភាគី រួមបញ្ចូលខ្លឹមសារឆ្លើយតបការប្រែប្រួលអាកាសធាតុទៅក្នុងឯកសារផ្លូវការ។

ការចូលរួមរបស់វៀតណាមនៅក្នុងវេទិកា P4G និយាយរួម និងកិច្ចប្រជុំកំពូល P4G លើកទី ២ និយាយដោយឡែក ដោយអះអាងពីការចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវរបស់វៀតណាមក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព កំណើនបៃតងនិងការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើបញ្ហាអាទិភាពរបស់វៀតណាមដូចជា៖ ការអភិវឌ្ឍប្រកបដោយចីរភាព ការវិនិយោគ ពាណិជ្ជកម្ម បរិស្ថាន ថាមពលកកើតឡើងវិញ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតំបន់ដីសណ្តទន្លេ Cuu Long។

ទន្ទឹមជាមួយគ្នានោះ រាល់ការតម្រង់ទិសរបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ក្នុងកិច្ចប្រជុំនិងការចូលរួមវិភាគទានយ៉ាងសកម្មរបស់វៀតណាមនឹងរួមចំណែកលើកកម្ពស់ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម - កូរ៉េខាងត្បូងផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top