20/03/2021 14:01 GMT+7 Email Print Like 0

វៀតណាមចូលរួមសប្តាហ៍អន្តរជាតិនៅឥណ្ឌា

ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែមីនា តំណាងស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាបានចូលរួមសប្តាហ៍អន្តរជាតិនៅឥណ្ឌា។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្ម PHD (ឥណ្ឌា) សម្របសម្រួលជាមួយអង្គទូតប្រចាំនៅឥណ្ឌា ក្រោមការជួយឧបត្ថម្ភគាំពាររបស់ក្រសួងការបរទេសនិងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឥណ្ឌា។

លោកឯកអគ្គរដ្ឋទូត Pham Sanh Chau (ទីពីរពីខាងស្តាំ) និងដៃគូឥណ្ឌា


សប្តាហ៍អន្តរជាតិឥណ្ឌារួមមានព្រឹត្តិការណ៍ផ្សារណាត់និងកម្មវិធីជំរុញពាណិជ្ជកម្មផ្ទាល់និងតាមអនឡាញ ដោយមានការចូលរួមពីសំណាក់​សហគ្រាស ដៃគូរបស់ឥណ្ឌានៅតំបន់អាស៊ីខាងត្បូង អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អូសេអានី អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក។ អញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងសន្និសីទ - ការដោះដូរពាណិជ្ជកម្មរវាងឥណ្ឌា ជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដោយប្រធានបទ“ ពង្រឹងទំនាក់ទំនងឥណ្ឌា - អាស៊ីអាគ្នេយ៍៖ ដៃគូក្នុងគម្រោង និងទិសដៅឆ្ពោះទៅមុខ” នោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌាលោក Pham Sanh Chau បានសង្កត់ធ្ងន់ទៅលើចំណុចសំខាន់ៗមួយចំនួនអំពីពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង ឥណ្ឌាជាមួយបណ្តាប្រទេសអាស៊ាន។

លើលពីនេះទៅទៀត ឯកអគ្គរដ្ឋទូត លោក Pham Sanh Chau ក៏បានចែករំលែកពីចំណុចសំខាន់ៗអំពីសេដ្ឋកិច្ច - ទេសចរណ៍មួយចំនួនដែល វៀតណាមកំពុងជំរុញ រួមមាន៖ ការលើកទឹកចិត្តការវិនិយោគពីវៀតណាមទៅឥណ្ឌាក្នុងផ្នែកដែកថែបនិងបច្ចេកវិទ្យាព័ត៌មាន  ជំរុញការវិនិយោគនិងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាពីឥណ្ឌាចូលមកវៀតណាមអំពីឧស្សាហកម្មជំនួយជាដើមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ