12/01/2021 18:35 GMT+7 Email Print Like 0

វៀតណាមចូលរួមកិច្ចប្រជុំលើកទី៧ស្ដីពីការពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មរបស់ឥណ្ឌានៅ WTO


លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai។ (រូបថត៖TTXVN)
 

លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានអះអាងថា ការគោរព តាមគោលការណ៍ពាណិជ្ជកម្មរបស់ WTO គឺជាដំណោះស្រាយតែមួយគត់ សម្រាប់វិបត្តិដែលកំពុងផ្ទុះឡើង ហើយនឹងបន្តដើរតួនាទីដ៏សកម្មក្នុងការថែ រក្សានិងពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីប្រកបដោយសមភាពនិងយុត្តិធម៌។

ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ កិច្ចប្រជុំលើកទី៧ស្ដីពីការពិនិត្យឡើង វិញនូវគោលនយោបាយពាណិជ្ជកម្ម របស់ឥណ្ឌាក្នុងដំណាក់កាល២០១៥-២០២០ បានប្រារព្ធធ្វើឡើងនៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ (ស្វីស)។ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិផ្សេងៗប្រចាំទីក្រុង ហ្សឺណែវ បានចូលរួមនិងថ្លែងសុន្ទរកថានៅកិច្ចប្រជុំនេះ។

លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានអះអាងថា ការគោរព តាមគោលការណ៍ពាណិជ្ជកម្មរបស់ WTO គឺជាដំណោះស្រាយតែមួយគត់ សម្រាប់វិបត្តិដែលកំពុងផ្ទុះឡើង ហើយនឹងបន្តដើរតួនាទីដ៏សកម្មក្នុងការថែ រក្សានិងពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីប្រកបដោយសមភាពនិងយុត្តិធម៌។ វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយឥណ្ឌា ដើម្បីបង្ក ភាពងាយស្រួលដល់ការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ក៏ដូចជារួម វិភាគទានដល់ការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិ Covid-19 ផងដែរ។

នៅកិច្ចប្រជុំនេះដែរ តំណាងប្រទេសអាស៊ានទាំងអស់បានមាន សុន្ទរកថារួមដោយអះអាងសារជាថ្មីម្ដងទៀតនូវការ ប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លានិងកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌា ក្នុងការថែរក្សា ប្រព័ន្ធពាណិជ្ជកម្មពហុភាគីបើកចំហ ប្រកបដោយបរិយាប័ន្ន តម្លាភាព គ្មាន ការរើសអើងហើយផ្អែកលើគោលការណ៍របស់ WTO៕

តាម VOV5 -  វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ