14/09/2020 14:54 GMT+7 Email Print Like 0

វៀតណាមចូលរួមក្រុមប្រឹក្សាសម្របសម្រួលកម្មវិធី “ពន្លឿនការអភិក្រមជាមួយឧបករណ៍ឆ្លើយតបនឹងជម្ងឺ Covid-19”


កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួល ACT-A តាមប្រព័ន្ធវីដេអូ។ (រូបថត៖ baoquocte.vn)
 

ថ្លែងនៅកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសម្របសម្រួល ACT-A តាមប្រព័ន្ធវីដេអូ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានក្រុមបេសកកម្ម វៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិផ្សេងៗទៀតនៅទីក្រុងហ្សឺណែវ បានសង្កត់ធ្ងន់ថា វៀតណាមស្វាគមន៍គំនិតផ្ដួចផ្ដើមស្ដីពីការបង្កើតក្រុមប្រឹក្សានេះ សំដៅជំរុញការអភិក្រមដោយសមភាពជាមួយវ៉ាក់សាំងនិងបច្ចេកវិទ្យាឆ្លើយតបនឹងជម្ងឺ Covid-19។ 
 
ក្រុមប្រឹក្សាសម្របសម្រួលនៃកម្មវិធីសហប្រតិបត្តិការសកល “ពន្លឿនការអភិក្រមជាមួយឧបករណ៍ឆ្លើយតបនឹងជម្ងឺ Covid-19” (ACT-A) ត្រូវបានបង្កើតឡើងនៅថ្ងៃទី១០ កញ្ញា ដោយមានប្រទេសនិងអង្គការសមាជិកចំនួន៣៤ ក្នុងនោះមានប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០។
 
ថ្លែងនៅកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសម្របសម្រួល ACT-A តាមប្រព័ន្ធវីដេអូ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានក្រុមបេសកកម្មវៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិផ្សេងៗទៀតនៅទីក្រុងហ្សឺណែវ បានសង្កត់ធ្ងន់ថា វៀតណាមស្វាគមន៍គំនិតផ្ដួចផ្ដើមស្ដីពីការបង្កើតក្រុមប្រឹក្សានេះ សំដៅជំរុញការអភិក្រមដោយសមភាពជាមួយវ៉ាក់សាំងនិងបច្ចេកវិទ្យាឆ្លើយតបនឹងជម្ងឺ Covid-19។ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានអះអាងនូវការប្ដេជ្ញាចិត្តរបស់ប្រទេសសមាជិកអាស៊ានទាំងអស់ដោយបន្តពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការឆ្លើយតបនឹងជម្ងឺរាតត្បាតសកលនេះ ជាពិសេសគឺបណ្ដាសកម្មភាពនៃក្រុមប្រឹក្សាសម្របសម្រួល ACT-A សំដៅពន្លឿនការអភិក្រមដោយសមភាពនិងមានតម្លៃសមរម្យជាមួយវ៉ាក់សាំងក៏ដូចជាឧបករណ៍ឆ្លើយតបនឹងជម្ងឺ Covid-19 ផ្សេងៗទៀត តាមនោះជំរុញការស្ដារឡើងវិញក្រោយពីជម្ងឺរាតត្បាតសកលនេះផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


បណ្តាព័ត៌មានបានផ្សាយ