04/07/2020 14:24 GMT+7 Email Print Like 0

វៀតណាមចូលរួមក្នុងជំនួបពិភាក្សាតាមវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិក្រោម​ប្រធានបទ​អំពីជំងឺរាតត្បាត​និងសន្តិសុខ​


 អនុរដ្ឋមន្រ្តីការបរទេស វៀតណាម លោក To Anh Dung
 

នាយប់​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ អនុរដ្ឋមន្រ្តីការបរទេស វៀត ណាម លោក To Anh Dung បានចូល​រួម​កិច្ច​ពិភាក្សា​តាម​ប្រព័ន្ធវីដេអូ របស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ស្តីពី “ជំងឺរាតត្បាតនិងសន្តិសុខ” ដឹកនាំដោយ​រដ្ឋ មន្រ្តីការបរទេសអាល្លឺម៉ង។
 
កិច្ចប្រជុំនេះ​មានការចូលរួមពី អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ប្រធាន គណៈ កម្មាធិការកាក​បាទក្រហមអន្តរជាតិ Peter Maurer និងឧត្តមស្នង​ការសហភាព​អាហ្វ្រិក​ទទួល​បន្ទុក​កិច្ច​ការ​សង្គម​ លោកស្រី Amira Elfadil Mohammed ផងដែរ។
 
ថ្លែងនៅ​ក្នុងពិធីបើក អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា ជំងឺរាត​ត្បាត COVID-19 បានបន្ត ប៉ះពាល់យ៉ាងខ្លាំងដល់សន្តិភាព សន្តិសុខនិងសេដ្ឋកិច្ចសង្គមនៅលើពិភព លោក​។ អគ្គលេខាធិការអង្គការ សហប្រជាជាតិបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បង្កើន​កិច្ច​សហប្រតិ​បត្តិ​ការ​ដើម្បី​ឆ្លើយតបទៅនឹងជំងឺរាតត្បាតនិងបញ្ហាសន្តិសុខរួម ធានាការផ្តល់ជំនួយមនុស្សធម៌ ការពារសុខភាព សន្តិសុខ​និង​សុវត្ថិភាពរបស់ប្រជាជននៅជុំវិញពិភពលោក។
 
ថ្លែងនៅក្នុង​កិច្ចប្រជុំ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក To Anh Dung បានបញ្ជាក់​ពីសារៈ​សំខាន់​នៃការ​បង្កើន​កិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាត COVID-19 ទន្ទឹមនឹងការស្តារសេដ្ឋកិច្ច - សង្គមប្រកប​ដោយនិរន្តរភាព។ ជាមួយគ្នានេះ  អនុរដ្ឋមន្រ្តីការបរទេសលោក To Anh Dung បានសង្កត់ធ្ងន់ថា វៀតណាមគាំទ្រ​សេចក្តីអំពាវ​នាវរបស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ស្តីពីការ​លើកលេង​បទដាក់​ទណ្ឌកម្ម​ដែល​ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែ​ងរាំងស្កាត់ COVID-19 និងមាន​គោល​បំណង​ចង់​ឲ្យក្រុ​ម​ប្រឹក្សា​សន្តិសុខ​និង​ប្រទេសដទៃទៀត ចាត់វិធានការសមស្រប ដើម្បីជួយសម្រួលដល់ជំនួយមនុស្សធម៌ ដល់បណ្តាប្រទេស​ដែលរងបទដាក់ទណ្ឌកម្ម ដើម្បីប្រយោជន៍សម្រាប់ប្រជាជន។ លោកអនុរដ្ឋមន្ត្រីបានមានប្រ សាសន៍ថា វៀតណាម​ទទួលបានលទ្ធផលជាវិជ្ជមានជំហានដំបូង ក្នុងការគ្រប់គ្រងជំងឺឆ្លង ដោយធានាថា សកម្មភាព​សេដ្ឋកិច្ចសង្គម នឹងវិលមករកភាពប្រក្រតីឡើងវិញ​ជាពុំខាន៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ