20/07/2019 09:45 GMT+7 Email Print Like 0

វៀតណាមចូលរួមក្នុងការប្រឡងជួយសង្គ្រោះនៅម៉ាឡេស៊ី


 ក្រុមវៀតណាមត្រៀមសម្រាប់វិញ្ញាសារសង្គ្រោះមនុស្សក្នុងរថយន្ត (រូបថតៈ TTXVN) 
 

 នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៩ នៅទីក្រុង​គូឡាឡាំពួ​នៃប្រទេស​ម៉ាឡេស៊ី​បាន​ប្រព្រឹត្ត​ទៅការ​ប្រឡង​ជួយ​សង្រ្គោះ ​អន្ដរជាតិ​ម៉ាឡេស៊ី ឆ្នាំ ២០១៩ ដោយមានការចូលរួមពីក្រុមចំនួន ៨ មកពី ៧ប្រទេសនិងតំបន់ដែនដី ក្នុងនោះមានវៀត​ណាមផងដែរ។ 
 
ការប្រឡងនេះមា​នគោលបំណងចែករំលែកបទពិសោធន៍រវាងប្រទេសនានាក្នុងការ ងារជួយសង្គ្រោះ ព្រម​ទាំង​បង្កើត​ឱកាស​សម្រាប់​អ្នកជួយ​សង្គ្រោះអនុវត្តន៍​ជាក់ស្តែង​ការងារ​ជួយ​សង្គ្រោះដើម្បី​លើកក​ម្ពស់​សមត្ថភាព​របស់​ខ្លួន​។​
 
ក្រុម​វៀតណាមមានសមាជិកចំនួន ៥ នាក់ ដឹកនាំដោយលោក Dao Duy Thuong អនុប្រធាន​ការិយាល័យ​កិច្ច​ការ​ពន្ល​ត់អគ្គីភ័យនាយកដ្ឋានប៉ូលីសពន្លត់អគ្គិភ័យនិងជួយសង្គ្រោះនៃក្រសួងនគរបាល។ បន្ទាប់ពីរយៈពេល ៥ នា​ទីត្រៀមរៀបចំមក ក្រុមវៀតណាមបានចាប់ផ្តើមអនុវត្តន៍វិញ្ញាសារប្រឡង។ នៅចំពោះ​មុខ​អ្នក​ជំនាញ​ទទួល​បន្ទុកវិញ្ញាសារនីមួយៗក្រុមវៀតណាមបានបញ្ចប់ការប្រឡងក្នុងរយៈពេលជាង ៣០នាទី​ហើយ​ស្ថិត​ក្នុង​ចំណោម​ក្រុមឈានមុខ។ អ្នកជំនាញបានវាយតម្លៃថាក្រុម វៀតណាមបានបញ្ចប់ប្រកប​ដោយជោគ​ជ័យ​ការប្រឡង​ជាពិសេ​សការត្រៀមរៀបចំការថែទាំជនរងគ្រោះនិងការសម្របសម្រួលក្នុងក្រុមផងដែរ។
 
លោក Dao Duy Thuong បានអោយដឹងថា តាមរយៈការប្រឡងនេះ សមាជិកនៃក្រុមបា​ន​ទាញ​យកនូវ​បទ​ពិសោធន៍​ដ៏មានតម្លៃជាច្រើន  ហើយប្រការនេះ បានរួមចំណែក បំប៉នជំនា​ញសម្រាប់​សមាជិក​ម្នាក់ៗ​នាពេល​ខាង​មុខ​ជាពុំខាន​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ