22/03/2019 11:17 GMT+7 Email Print Like 0

វៀតណាមចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្តីពីកិច្ចសហប្រតិបត្តិការត្បូង-ត្បូងលើកទី២


 ប្រធានាធិបតីអាហ្សង់ទីន លោក Mauricio Macri អញ្ជើញថ្លែងសន្ទរកថាបើកកិច្ចប្រជុំ (រូបថត៖ Hoai Nam / TTXVN)
 

 កិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្តីពីកិច្ចសហប្រតិបត្តិការត្បូង - ត្បូងលើកទី ២ (PABA + 40) ត្រូវបាន​ប្រារព្ធជាផ្លូវការ នាថ្ងៃទី២០ ​ខែមីនា ឆ្នាំ​២០១៩ នៅរដ្ឋធានី Buenos Aires (នៃប្រទេសអាហ្សង់ទីន) ដោយ​មានការចូលរួមពីប្រមុខរដ្ឋ គណៈប្រតិភូ​ជាន់​ខ្ពស់​និងអ្នកតំណាងនៃប្រទេសចំនួន ១៩៣ នៅទូទាំង​ពិភព​លោក​ក៏ដូចជាអង្គការអន្តរជាតិនានាផងដែរ។
 
ក្នុងក្របខ័ណ្ឌ​នៃកិច្ចប្រជុំនេះ ប្រតិភូនៃបណ្តាប្រទេសចូលរួម បានពិភាក្សាអំពីផែន ការសកម្មភាពទីក្រុង Buenos Aires  ថ្មី ដែលក្នុងនោះផ្តោតសំខាន់លើគោល ដៅចំនួន ១៧ ដល់ឆ្នាំ ២០៣០ ពាក់ព័ន្ធនឹង​បញ្ហា​មួយ​ចំនួន​ ដូចជា កាត់បន្ថយភាពក្រីក្រ សមភាពយេនឌ័រ បញ្ហាសុខាភិបាល និងបម្រែ​បម្រួល​អាកាស​ធាតុ​ជាដើម​។ កិច្ចប្រជុំក៏បានពិភាក្សាពីបណ្តាយន្តការសម្រាប់ប្រទេសអ្នកមាន និងកំពុងអភិវឌ្ឍ ន៍ខ្លាំងក្លា ដែល​អាច​រួម​ចំណែកដល់កិច្ចសហប្រតិបត្តិការត្បូង-ត្បូងតាមរយៈទម្រង់ដូចកិច្ចសហប្រតិបត្តិការត្រីភាគី និងជំរុញ​ឲ្យកិច្ច​សហប្រតិបត្តិ​ការត្បូង - ត្បូង ចូលទៅក្នុងគោលនយោបាយយុទ្ធសាស្រ្តនៃអង្គការអន្តរជាតិនានា។
 
អនុរដ្ឋមន្រ្តីអចិន្ត្រៃ​យ៍នៃក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ប្រ ធានគណៈប្រតិភូវៀតណាម បាន​ថ្លែងសុន្ទរកថា​សំខាន់ក្នុងសម័យប្រជុំពេញអង្គ។ លោក Bui Thanh Son បានអះអាងថា: វៀត​ណាម​ជានិច្ច​កាល​គាំ​ទ្រនិងវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការត្បូង - ត្បូង ដោយជំរុញយ៉ាងសកម្មកិច្ចសហប្រតិ បត្តិការ​អភិវឌ្ឍន៍ជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី អនុតំបន់ទន្លេមេគង្គ អាស៊ាននិង​តំបន់ផងដែរ។
 
ប្រធាន​គណៈប្រតិភូវៀតណាមបានចែករំលែកនូវមេរៀនបទពិសោធន៍ចំនួនបីដែល បានដក​ស្រង់​ពីការ​អនុវត្ត​រាល់គម្រោងនៃកិច្ចសហប្រតិបត្តិការត្បូង - ត្បូង។ នោះគឺ​ជាការ​រួម​បញ្ចូល​ដោយ​សុខ​ដុម​នូវ​សមត្ថភាព​របស់វៀតណាមជាមួយនឹងតម្រូវ ការរបស់ប្រទេសកំពុងអភិវឌ្ឍន៍។ ក្រៅពីនោះ ធានា​ឱ្យគ​ម្រោង​ការ​ទាំង​នេះ​នាំម​ក​នូវលទ្ធផលជាក់ស្តែងដល់ប្រជាពលរដ្ឋនៃប្រទេសសាមីនិងរួមបញ្ចូលគ្នា នូវការជួយ​ឧបត្ថម្ភ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ផ្នែកហិរញ្ញវត្ថុ របស់ដៃគូអភិវឌ្ឍន៍ ជាមួយនឹងបទពិសោធ បច្ចេកទេសរបស់​វៀត​ណាម​ក្នុង​គម្រោង​កិច្ច​សហប្រតិ​បត្តិការត្រីភាគី។
 
អនុរដ្ឋមន្រ្តីវៀត​ណាមលោក Bui Thanh Son បានអះអាងថា វៀតណាមបាន​និង​កំពុង​បន្ត​ចែក​រំលែក​ជាមួយ​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍនូវបទពិសោធនៃនវានុវត្តន៍ភាពនិងសមាហរណកម្មអន្តរជាតិ។ ទន្ទឹមនឹងនេះ ត្រូវសង្កត់ធ្ងន់​ថា កិច្ចសហប្រតិ បត្តិការត្បូង - ត្បូង គួរតែបន្តពង្រឹងសាមគ្គីភាពនិងផលប្រយោជន៍រួម រប​ស់​បណ្តា​ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងបញ្ហាសកលលោក ជាពិសេសការជំរុញ​ពហុភាគី​និយម​និង​ការ​អនុវត្ត​គោល​ដៅ​អភិវឌ្ឍន៍​សហសវត្តន៍ ប្រកបដោយនិរន្តរភាព (SDG) ។ តំណាង​របស់វៀត​ណាមបាន​ស្នើសុំ​ឲ្យអង្គ​ការ​សហប្រជា​ជាតិ​និងអង្គការអភិវឌ្ឍន៍នានាឱ្យបន្តគាំទ្រកិច្ចសហប្រតិបត្តិការត្បូង-​ត្បូង ដើម្បីពិភពលោក​មួយ​ពោរ​ពេញ​ដោយ​សន្តិភាព និងវិបុ​លភាព៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ