13/07/2020 13:29 GMT+7 Email Print Like 0

វៀតណាមគឺជាស្ពានដ៏សំខាន់មួយតភ្ជាប់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាស៊ាន

វៀតណាមកំពុងដើរតួនាទីជាស្ពានសំខាន់ តភ្ជាប់​ទំនាក់​ទំន​ង​រវា​ង​សហរដ្ឋ​អាមេរិក​និង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ (អាស៊ាន) ដោយបើក​ចេញនូវទម្រង់​នៃការចូល​រួមក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​បរិយាកាស​ក្នុង​តំបន់​។
 
លោក ​Brian Eyler នាយកកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលស្រាវជ្រាវ Stimson (សហរដ្ឋអា មេរិក) ក្នុង​បទ​សម្ភាសន៍​ជាមួយសារព័ត៌មានក្នុងឱកាសខួបលើកទី ២៥ ដែលវៀតណាមនិង​អាមេរិក​ធ្វើឱ្យមាន​ប្រក្រតី​ភាព​ឡើង​វិញ​ ដោយបានអះអាងថា ប្រទេសទាំងពីរបានផ្លាស់ប្តូរទំនាក់ទំនងរបស់ខ្លួន ពីជម្លោះ ទៅជាកិច្ច​សហប្រតិបត្តិ​ការក្នុងការជំនះនូវផលវិបាកនៃស​ង្គ្រាម ដែលទាំងអស់នេះ ​ជាសមិទ្ធិផល​គួរឱ្យកត់​សម្គាល់​មួយ​នៅក្នុង​ទំនាក់​ទំនងទ្វេភាគី។ ជាពិសេស វៀតណាមកំពុងដើរតួនាទីជាស្ពានសំខាន់ តភ្ជាប់ទំនាក់ទំនង​រវា​ង​សហរដ្ឋអាមេរិក​និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយបើកចេញនូវទម្រង់នៃការចូល​រួមក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និងបរិយាកាសក្នុងតំបន់។
 
ដើម្បីឱ្យទំនាក់​ទំនងរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍន៍នាពេលខាងមុខ លោក Brian Eyler បានមានប្រ​សាសន៍​ថា ​ក្រៅពីកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយផលវិបាក​នៃសង្គ្រាមមក ប្រ ​ទេសទាំង​ពីរត្រូវ​ជំរុញ​ការ​សម្រប​សម្រួល​បន្ថែម​ទៀត លើបញ្ហាអប់រំសុខភាពនិងបរិស្ថាន។ លោក Brian Eyler បានសម្តែងនូវជំនឿថា អនាគតនៃ​ទំនាក់​ទំនង​វៀតណាម - អាមេរិកគឺភ្លឺស្វាងណាស់ ហើយប្រការ​នេះទាម​ទារកិច្ច​សហប្រតិបត្តិ​ការ​រវាង​ភាគី​ទាំង​ពីរ​។ លោកបានបញ្ជាក់ថា ទំ នាក់ទំនងវៀតណាម - អាមេរិក​ត្រូវបាន​លើកកម្ពស់​និងតែង​តែទទួល​បាន​ការស្រុះចិត្ត​គំនិតពីគណ​បក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរ​ដ្ឋ នៃសហរដ្ឋអាមេរិកជានិច្ចផ​ងដែរ៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ