13/07/2021 13:47 GMT+7 Email Print Like 0

វៀតណាមគាំទ្រការដោះស្រាយជម្លោះអំពីអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការនៅសមុទ្រខាងកើតតាមរយៈផ្លូវការទូតនិងផ្លូវច្បាប់

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ ក្រសួងការបរទេស)
 

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ឆ្លើយតបទៅនឹងសំនួររបស់អ្នកយកព័ត៌មានដែលចង់ជ្រាបអំពីការអត្ថាធិប្បាយរបស់វៀតណាមក្នុងឱកាសខួប ៥ ឆ្នាំ ដែលសាលាក្តីអាជ្ញាកណ្តាលនៃបណ្តឹងសមុទ្រខាងកើត ចេញសេចក្តីសម្រេចចុងក្រោយ, អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា គោលជំហររបស់វៀតណាមលើការដោះស្រាយជំលោះដែលពាក់ព័ន្ធនៅសមុទ្រខាងកើតគឺច្បាស់លាស់និងខ្ជាប់ខ្ជួន ហើយវៀតណាមតែងតែគាំទ្រការដោះស្រាយជម្លោះអំពីអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការនៅសមុទ្រខាងកើត តាមរយៈដំណើរការការទូតនិងផ្លូវច្បាប់ ដោយមិនប្រើការគំរាមកំហែង ប្រើប្រាស់កម្លាំង ហើយដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ ក្នុងនាមជាភាគីនៃអនុសញ្ញានិងជាប្រទេសជាប់ដែនសមុទ្រខាងកើត វៀតណាមស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ គោរពនិងបំពេញកាតព្វកិច្ចស្របច្បាប់របស់ខ្លួនក្រោមអនុសញ្ញា រួមសហការធ្វើវិភាគទានសកម្មនិងជាក់ស្តែងក្នុងការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍ ក៏ដូចជា រក្សាសណ្តាប់ធ្នាប់នៅសមុទ្រខាងកើតដោយផ្អែកលើច្បាប់អន្តរជាតិ។

ក្នុងឱកាសនេះ អ្នកនាំពាក្យ លោកស្រី Le Thi Thu Hang ក៏បានអះអាងជាថ្មី នូវគោលជំហររបស់លោកស្រីលើបញ្ហាអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa និង Truong Sa និងតំបន់សមុទ្រក្រោមអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការរបស់វៀតណាម ត្រូវបានកំណត់ដោយឈរលើមូលដ្ឋាននៃអនុសញ្ញា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ