02/11/2021 11:28 GMT+7 Email Print Like 0

វៀតណាមខិតខំប្រឹងប្រែងរួមវិភាគទានទៅក្នុងការដោះស្រាយបញ្ហាប្រឈមរួមជាសកល

ពិធីបើកកិច្ចប្រជុំកំពូល COP២៦ នៅ Glasgow ប្រទេសស្កុតឡេន។ (រូបថត៖ VNA)


កិច្ចប្រជុំបណ្ដាភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ស្ដីពីការប្រែប្រួលអាកាសធាតុលើកទី២៦ (COP26) កំពុងប្រព្រឹត្តទៅនៅ Glasgow (ចក្រភពអង់គ្លេស) ចាប់ពីថ្ងៃទី៣១ តុលា ដល់ទី៣ វិច្ឆិកា។ នេះជាព្រឹត្តិ ការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ដែលត្រូវបានសហគមន៍អន្តរជាតិផ្ដោតការយកចិត្តទុកដាក់បំផុតក្នុងឆ្នាំ២០២១។ នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បាន អញ្ជើញចូលរួមព្រឹត្តិការណ៍ដ៏សំខាន់នេះ ដែលបង្ហាញពីឋានៈដ៏សកម្ម ម្ចាស់ការ ហើយ មានការរួមវិភាគទានជាក់ស្ដែងនៅកិច្ចប្រជុំ រួមចំណែកដោះស្រាយបញ្ហាបម្រែបម្រួល អាកាសធាតុជាសកល។

កាលានុវត្តភាពសម្រាប់ពិភពលោកធ្វើសកម្មភាព

ដោយប្រព្រឹត្តទៅក្នុងបរិបទនៃការពន្យាពេលមួយឆ្នាំដោយសារជម្ងឺរាតត្បាត កូវីដ-១៩ កិច្ចប្រជុំ COP26 ថែមទាំងនាំយកតាមសម្ពាធ ធ្វើយ៉ាងណាដើម្បីឲ្យសកម្មភាព ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុសម្រេចបានកិច្ចព្រមព្រៀងនៅពេលដែល វិបត្តិថាមពលកំពុងកើតមានឡើងលើទូទាំងសកលលោក។

គោលដៅចំនួន៤នៃកិច្ចប្រជុំ COP26 នោះគឺការពារគោលដៅសកលនៃការ បញ្ចេញចោលឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ ដោយការរក្សាសីតុណ្ហភាពផែនដីមិនកើនឡើង លើសពី១,៥អង្សារសេនៅពាក់កណ្ដាលសតវត្សរិ៍នេះ; សម្របខ្លួនដើម្បីការពារសហ គមន៍និងបរិស្ថានធម្មជាតិ; បណ្ដាប្រទេសអភិវឌ្ឍត្រូវអនុវត្តន៍ការសន្យាអំពីការកៀងគរ ថវិកាយ៉ាងហោចណាស់១០០ពាន់លានដុល្លាអាមេរិកជារៀងរាល់ឆ្នាំសម្រាប់វិស័យ អាកាសធាតុ; រួមគ្នាធ្វើឲ្យសុក្រិតគោលការណ៍លម្អិតនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បី ដោះស្រាយវិបត្តិអាកាសធាតុតាមរយៈកិច្ចសហប្រតិបត្តិការរវាងបណ្ដារដ្ឋាភិបាល អង្គភាពអាជីវកម្មនិងសង្គមស៊ីវិល។ គោលដៅទាំង៤នៃ COP26 លើកនេះត្រឹមតែអាច សម្រេចបានដរាបណាមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងអស់។

វៀតណាមរួមវិភាគទានជាគំនិតផ្ដួចផ្ដើមជាក់ស្ដែងនៅ COP26

ជាប្រទេសកំពុងអភិវឌ្ឍដែលទើបតែចាប់ផ្ដើមធ្វើឧស្សាហូបនីយកម្មក្នុងរយៈ ពេល៣ទសវត្សរិ៍កន្លងមក ប៉ុន្តែវៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងរួមវិភាគទានទៅ ក្នុងសកម្មភាពរួមរបស់ពិភពលោក។ តាំងពីពេលឆាប់ៗ វៀតណាមបានដាក់ជូន អ.ស.បនូវ “ការរួមវិភាគទានកម្រិតជាតិដោយការស្វ័យសម្រេច (NDC)” (ឆ្នាំ២០១៥) ហើយដាក់បញ្ចូលក្នុងច្បាប់ដើម្បីរៀបចំអនុវត្តន៍យ៉ាងម៉ឺងម៉ាត់។ បើធៀបនឹងកំណែ NDC ដែលបានដាក់ជូនកាលពីមុននោះ គឺកំណែបច្ចុប្បន្នភាពថ្មីឆ្នាំ២០២០ នេះ បានបង្កើន ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ទាំងខាងបរិមាណផងនិងអត្រាផង។ តាមនោះ ដល់ឆ្នាំ ២០៣០ ដោយប្រភពធនធានក្នុងស្រុក វៀតណាមសន្យាកាត់បន្ថយ៩%នៃបរិមាណ ឧស្ម័នផ្ទះកញ្ចក់ ហើយកើនឡើងរហូតដល់២៧% ប្រសិនបើមានការជួយឧបត្ថម្ភអន្តរ ជាតិទ្វេភាគីឬពហុភាគី។ តាមលោកឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំវៀតណាម ការសន្យា នេះរបស់វៀតណាមគឺអាចធ្វើទៅបាន។

“គោលដៅនេះធំជាងគោលដៅមុនៗ។ ប៉ុន្តែតាមខ្ញុំគិតថា វៀតណាមនៅតែអាច ដាក់ចេញគោលដៅធំជាងទៀត។ ខ្ញុំជឿជាក់ថា វៀតណាមអាចសម្រេចបានគោលដៅ ២៧%ដែលបានដាក់ចេញ ហើយសូម្បីតែលើសពីតួរលេខនេះក៏បានដែរ។ ខ្ញុំក៏ជឿជាក់ថា គណៈប្រតិភូវៀតណាមទៅកាន់ Glasgow នឹងនាំយកតាមគំនិតថ្មី ការសន្យាថ្មី។ ហើយខ្ញុំសង្ឃឹមថា យើងនឹងឃើញសន្ទស្សន៍ថ្មីៗដែលវៀតណាមដាក់ចេញដោយខ្លួន ឯងផងដែរ”។

 

លោក Gareth Ward ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំវៀតណាម។


ក្នុងលក្ខខណ្ឌអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសមួយដែលកំពុងរងផលប៉ះពាល់ជាច្រើនដោយការប្រែប្រួលអាកាសធាតុនោះ ការរួមវិភាគទានកម្រិតជាតិដោយការ ស្វ័យសម្រេច (NDC) ធ្វើបច្ចុប្បន្នភាពរបស់វៀតណាម បានបង្ហាញនូវកិច្ចខិតខំប្រឹង ប្រែងខ្ពស់បំផុតរបស់ប្រទេសជាតិ ដើម្បីរួមចំណែកសម្រួលដល់ការប្រែប្រួលអាកាសធាតុ។ រហូតមកទល់ពេលនេះ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនតិចដែល បានបង្កើនកម្រិតរួមវិភាគទានអំពីការកាត់បន្ថយការបញ្ចេញចោលឧស្ម័នផ្ទះកញ្ចក់ នៅក្នុង NDC ធ្វើបច្ចុប្បន្នភាព។

ចាប់តាំងពី COP21 កាលពីឆ្នាំ២០១៥ ក្នុងអំឡុងពេល៥ឆ្នាំកន្លងមក វៀតណាម បានធ្វើបច្ចុបន្នភាពនិងសុក្រិតជាបន្តបន្ទាប់នូវការសន្យារបស់ខ្លួន។ លោក Pham Van Tan អនុប្រធាននាយកដ្ឋានទទួលបន្ទុកការប្រែប្រួលអាកាសធាតុ ចំណុះក្រសួង ធនធាននិងបរិស្ថាន បានបញ្ជាក់ថា មុនពេលអនុវត្តន៍ជាផ្លូវការនូវការសន្យារបស់ខ្លួន វៀតណាមបានខិតខំប្រឹងប្រែងហើយកសាងមូលដ្ឋានគ្រឹះដ៏ល្អមួយដើម្បីអាចត្រៀម ខ្លួនជាស្រេចរួមវិភាគទានសម្រាប់កិច្ចប្រជុំ COP26។ លោក Tan បានឲ្យដឹងថែមទៀតថា៖

“វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដ៏សកម្មនិងម្ចាស់ការក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ភ្លាមៗបន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបាន អនុម័តកាលពីឆ្នាំ២០១៥ រដ្ឋាភិបាលបានបញ្ជាឲ្យក្រសួងធនធាននិងបរិស្ថានធ្វើអធិបតី ដើម្បីកសាងផែនការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ លើសពីនេះទៅទៀត ក្រៅពី ផែនការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០៣០ យើងក៏បាន នាំការសន្យាអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសដាក់បញ្ចូលក្នុងច្បាប់ការពារបរិស្ថាន (ធ្វើ វិសោធនកម្ម) ហើយត្រូវបានរដ្ឋសភាអនុម័តកាលពីខែវិច្ឆិកាឆ្នាំ២០២០។ នៅ COP26 អាចបញ្ជាក់បានថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍដើម ដំបូងដែលបានដាក់បញ្ចូលក្នុងច្បាប់នូវបទបញ្ញត្តិស្ដីពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុង ប៉ារីសសម្រាប់ប្រជាជនទាំងមូលធ្វើតាម”។

ចូលរួមកិច្ចប្រជុំកំពូល COP26 វៀតណាមបានបញ្ជាក់នូវការប្ដេជ្ញាចិត្តក្នុងការ ជំរុញនិងអនុវត្តការសន្យាអន្តរជាតិនានា ជាពិសេសគឺក្នុងបញ្ហាសកលដែលជាក្ដី កង្វល់រួមរបស់សហគមន៍អន្តរជាតិ។ នេះក៏ជាឱកាសដើម្បីវៀតណាមជំរុញកិច្ចសហ ប្រតិបត្តិការជាមួយបណ្ដាដៃគូទ្វេភាគី អង្គការអន្តរ ជាតិនិងដៃគូពហុភាគីផ្សេងទៀត ស្វែងរកឱកាសទទួលជំនួយខាងហិរញ្ញវត្ថុ បច្ចេកវិទ្យា បង្កើនសមត្ថភាពនៃការងារទប់ ទល់នឹងការប្រែប្រួលអាកាសធាតុនៅវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ