11/10/2019 06:26 GMT+7 Email Print Like 0

វៀតណាមក្លាយទៅជាចំណុចភ្លឺថ្មីក្នុងការទាក់ទាញទុនវិនិយោគនៅអាស៊ីអាគ្នេយ៍


 ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៩ វៀតណាមទទួលបានទុន FDI ចំនួន ១៨,៤ពាន់លានដុល្លាអាមេរិក (រូបថត៖ TTXVN)
 

នេះជា​ការវាយតម្លៃរបស់អគ្គនាយកគ្រប់គ្រងនិង ពិគ្រោះយោបល់វិនិយោគបរទេសចំណុះធនាគារ UOB (United Overseas Bank) លោក Sam Cheong Chwee ក្នុងអត្ថបទសរសេរស្ដីពីស្ថានភាពសេដ្ឋកិច្ចតំបន់ ដែលបាន​ចុះផ្សាយលើកាសែត Lianhe Zaobao របស់សឹង្ហបុរី នាថ្ងៃទី៩ ខែតុលា។
 
អ្នកនិពន្ធ​បានចង្អុលបង្ហាញថា ដើមទុនវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ហូរចូលទីផ្សារ​វៀត​ណាម​កំពុង​កើន​ឡើង​ដោយឥតឈប់ឈរក្នុងប៉ុន្មាន ឆ្នាំថ្មីៗនេះ។ យោងតាមទិន្នន័យ​របស់​កិច្ច​ប្រជុំ​ស្ដីពី​ពាណិជ្ជកម្ម​និង​ការ​អភិវឌ្ឍ​ របស់អង្គការសហប្រជាជាតិ (UNCTAD) បានសរអោយឃើញថា ក្នុងឆ្នាំ២០១៨ វៀតណាម​ទទួល​បាន​ដើម​ទុន FDI ឡើងដល់ទៅ១៦ពាន់លានដុល្លាអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះទេ ក្រសួងផែន​ការ​និង​វិនិយោគ​វៀត​ណាម ក៏បានប្រកាស របាយការណ៍នាពេលថ្មីៗនេះដែលបញ្ជាក់ថា ក្នុងរយៈពេល៩ខែ​ដើម​ឆ្នាំ២០១៩ ប្រទេស​នេះទទួលបានទុន FDI ចំនួន ១៨,៤ពាន់លាន ដុល្លាអាមេរិ​ក។​ កំណើន សេដ្ឋកិច្ចនិងឧស្សាហកម្ម ​នឹងជួយអោយវៀតណាមបន្តជាដៃគូនិងទីផ្សា​រសំខាន់ មួយនៅក្នុង​រយៈពេល​មួយ​ទសវត្ស​ខាងមុខ​នៅតំបន់​អាស៊ីអាគ្នេយ៍។
 
អ្នកនិពន្ធបានចា​ត់​ទុកថា ដើម្បីទទួលបានលទ្ធផលនេះ រដ្ឋាភិបាលវៀត ណាមបានខិតខំប្រឹងប្រែង​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធនៅតាមតំបន់សេដ្ឋកិច្ចនិង តំបន់ឧស្សាហកម្មសំខាន់ៗ សំដៅលើក​កំពស់​សមត្ថភាព​ទាក់​ទាញ​ទុន​វិនិយោគ ដោយផ្ទាល់ពីបរទេស៕​

 

តា​ម​ VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ