• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពកោះ​សមុទ្រ ដោយ​ឈរលើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​


 ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម 

ក្នុងឱកាសនៃដំណើរ​ទស្សនកិច្ច​នៅកូរ៉េខាង​ត្បូង ចូលរួមកិច្ចសន្ទ​នាការពារជាតិ​សេអ៊ូល​ឆ្នាំ២០១៧ និង កិច្ច​សន្ទនា​គោលនយោបាយ​ការពារជាតិថ្នាក់ អនុរដ្ឋមន្ត្រីវៀ​តណាមកូរ៉េខាងត្បូង ​ឆ្នាំ ២០១៧។

ឆ្លើយសម្ភាសន៍ជាមួយសា​រព័ត៌មាន ក្នុងឱកាសនៃដំណើរទ​ស្សនកិច្ចនៅកូរ៉េខាងត្បូង ចូ​លរួម​កិច្ច​សន្ទនាការ​ពារជាតិ​សេអ៊ូលឆ្នាំ​២០១៧ និង កិច្ចសន្ទនាគោល​នយោបាយការពារជា​តិថ្នាក់ អនុរដ្ឋមន្ត្រី​វៀត​ណាម កូរ៉េខាង​ត្បូង ​ឆ្នាំ ២០១៧ នោះ ឧត្តមសេ​នីយ៍ឯក Nguyen Chi Vinh អនុ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​វៀត​ណាម​បាន​ឲ្យ​ដឹង​ថា៖ ប​ញ្ហាសំខាន់ពីរដែលបានអង្គប្រជុំយ​កចិត្តទុកដា​ក់ នៅក្នុងសន្និសីទនេះ​ គឺ បញ្ហានុយក្លេអ៊ែរ របស់​កូរ៉េខាង​ជើងនិង​សន្តិសុខដែនស​មុទ្រ។ នៅក្នុងសន្និសីទ​នៅសេអ៊ូល បណ្ដា​ប្រទេស​មានការ​យក​ចិត្ត​ទុក​ដាក់​ពិសេស​ដល់សន្តិសុខ នៅតំនន់សមុទ្រភាគខាងកើត រួមមានសមុទ្រខាងកើត​ និងសមុទ្រហ្វាទុង​របស់​ជប៉ុន។ លោក​ Nguyen Chi Vinh បានវាយតម្លៃខ្ពស់តាមរ​យៈសន្និសីទ​នេះ អាចឃើញច្បាស់ បញ្ហាសន្តិសុខ​នៅសមុទ្រ​ខាង​កើតបានក្លាយ​ទៅជាបញ្ហាសកលលោក​ ហើយនេះគឺជា​បញ្ហាដ៏ធំមួយនៅក្នុងតំ​បន់​។ លោក​បាន​អះអាង​នូវគោល​ជំហរមុន​ក៏ដូចជាក្រោយរបស់វៀតណាម ​គឺគោរពច្បាប់​អន្តរជាតិ និងប្រដេញ​តាម​រាល់​សន្តិវិធី​ដើម្បី​តស៊ូ និ​ងសហប្រតិបត្តិការ រួមគ្នាស្វែងរ​កសន្តិភាព និងការអភិវឌ្ឍ​ន៍នៅសមុទ្រ​ខាងកើត។ ​ប៉ុន្តែ វៀតណាម​ការពារ​អធិបតេយ្យភាព​ យ៉ាងរឹងមាំនៅសមុទ្រខាងកើត ដោយ​ឈរលើមូលដ្ឋានច្បាប់អ​ន្តរជាតិ​។ លោក Nguyen Chi Vinh បានឲ្យដឹងថាទស្ស​នៈរបស់វៀតណាម ទទួលបានការគាំទ្ររបស់រប​ស់ប្រទេស​ទាំងអស់ ហើយការ​តស៊ូ និង​សហប្រតិបត្តិការ​ដើម្បី​សន្តិភាព​របស់វៀ​តណាម នៅសមុទ្រ​ខាង​កើត​ជានិច្ចកាល​​ទទួល​បាន​ការគាំទ្រ​របស់​សហគមន៍​អន្តរជាតិ ជាពិសេសបណ្ដាប្រទេ​សនៅក្នុងតំបន់៕

 

តាម ​VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top