វីរបុរសពលកម្ម លោក ឡេ វ៉ាន់តាម (Le Van Tam) - អ្នកនាំយក "ផ្លែឈើផ្អែម" ទៅកាន់តំបន់ជនបទអំពៅស្ករ
វីរបុរសក្នុងការផលិតស្ករ បញ្ចប់ការរៀនសូត្រនៅសាកលវិទ្យាល័យ លោកឡេ វ៉ាន់តាម (Le Van Tam) មានរយៈពេលជាច្រើនឆ្នាំ ធ្វើការក្នុងវិស័យកសិកម្ម និងបានកាន់មុខតំណែងជាផ្សេងៗដូចជា៖ នាយករងមន្ទីរកសិកម្មខេត្តថាញ់ហ័រ (Thanh Hoa) ប្រធានគ្រប់គ្រងការសាងសង់តំបន់ដាំដើមអំពៅ ខេត្តថាញ់ហ័រ (Thanh Hoa)។ លោកឡេ វ៉ាន់តាម ( Le Van Tam) តែងតែអន្ទះអន្ទែងអំពីសំនួរមួយ៖ តើមានគម្រោងណាល្អ ៗ? ដើម្បីអនុវត្តន៍លើដីកសិកម្មរបស់ខេត្ត ថាញ់ហ័រ (Thanh Hoa)។ នៅឆ្នាំ ១៩៨៨ លោកបានកាន់តំណែងជាអគ្គនាយករងនៃអគ្គក្រុមហ៊ុនផលិតអំពៅស្ករទីមួយ និងជានាយករោងចក្រស្ករសឡាមសើន (Lam Son) នៅលោកអាយុ ៥២ ឆ្នាំ។ គ្រប់គ្រងការធ្វើអាជីវកម្មរបស់សហគ្រាសគឺជាបញ្ហា មួយ ប៉ុន្តែលោក តាម (Tam) មិនខ្លាចការលំបាក ហើយលោកចាត់ទុកនេះគឺជាឱកាសសម្រាប់ខ្លួនដើម្បីអនុវត្តន៍គំនិតរបស់លោកក្លាយទៅជាការពិត។ រោងចក្រថ្មី ប្រជាជនថ្មី ទីផ្សារថ្មីសុទ្ធសឹងតែជាសម្ពាធខ្លាំង។ ថែមទាំងមានរយៈពេលដ៏តានតឹងដែលនៅពេលរោងចក្រខ្វះដើមទុន ផលិតផលលក់ចេញនៅទីផ្សារមិនលក់ដាច់ រោងចក្រប្រឈមមុខនឹងការរំសាយ។ នៅពេលនោះ លោកបានគិតគូរយ៉ាងហ្មត់ចត់ពេញរាត្រី ដូច្នេះសក់ពណ៌ខ្មៅរបស់លោកក្លាយទៅជាពណ៌ស។ ប៉ុន្តែមិនរន្ធត់ញាប់ញ័រ លោករួមនឹងក្រុមហ៊ុន Lasuco ផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិត លោកបានទៅគ្រប់ឃុំនិងគ្រប់ភូមិ ដើម្បីលើកទឹកចិត្តកសិករឱ្យធ្វើការ និងជឿជាក់ថា ដើមអំពៅនឹង "ផ្លាស់ប្តូរជីវិត" នៃតំបន់ដីក្រីក្រនេះ។
កម្មវិធី“ បង្កើតតំបន់ដាំដើមអំពៅ និងលើកកម្ពស់គុណភាពស្កររបស់ក្រុមហ៊ុន Lasuco” ដឹកនាំដោយលោកឡេ វ៉ាន់តាម (Le Van Tam)។ វាលដីដាំដើមអំពៅជាធំល្វឹងល្វើយដែលបានអនុវត្តន៍បច្ចេកវិទ្យាខ្ពស់ ដូច្នេះបរិមាណផលអំពៅទទួលបាន ៨០ តោនក្នុងមួយហិចតា រហូតដល់ឆ្នាំ ២០២០ សម្រេចបានគោលដៅផលិតស្ករបាន ២០០.០០០តោន ។ ផលិតផលស្ករមិនត្រឹមតែតភ្ជាប់នឹងសុខភាពមហាជនប៉ុណ្ណោះទេ ថែមទាំងឆ្លើយតបនៃការនាំចេញផងដែរ។
អស់រយៈពេល ១០ ឆ្នាំបន្តបន្ទាប់ លោកបានសហការជាមួយអ្នកវិទ្យាសាស្ត្រ បណ្តាសាកលវិទ្យាល័យល្បីៗ រួមជាមួយនឹងតំបន់និងបងប្អូនកសិករ ដើម្បីបង្កើតសមាគមអំពៅស្ករឡាមសើន (Lam Son) ។ បង្កើតទំនាក់ទំនងរវាង ឧស្សាហកម្ម - កសិកម្ម-បញ្ញា។
នេះគឺជាគំរូសហប្រតិបត្ដិការសេដ្ឋកិច្ចដំបូងបង្អស់នៅប្រទេសវៀតណាមដែលតភ្ជាប់៖ រដ្ឋ កសិករនិងបញ្ញាជនដែលចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ ពីគំរូនេះលោកបានដឹកនាំសហគ្រាសឱ្យអភិវឌ្ឍន៍និងរីកចម្រើនយ៉ាងខ្លាំង។ បន្ទាប់ពីធ្វើបរិហីនភាព ក្នុងរយៈពេល ១៦ ឆ្នាំ (២០០០ - ២០១៦) ក្រុមហ៊ុន Lasuco បានក្លាយជាសហគ្រាសធំមួយ ក្នុងផលិតកម្មស្ករ ដោយការវាយទំលុះជាច្រើន៖ បើកទូលាយទំហំដាំដើមអំពៅ បរិមាណផលអំពៅទទួលបាន ១៤ លានតោន បង់ពន្ធបញ្ចូលក្នុងថវិការជាតិចំនួនជាង ១០០០ ពាន់លានដុង ទ្រព្យសម្បត្តិសរុបរបស់ក្រុមហ៊ុនចំនួន ២.៣៦៧ ពាន់លានដុង កើនឡើង ៣,២ ដង បើប្រៀបធៀបនឹងឆ្នាំ ២០០០ កើនឡើង ៦៤,៨ ដង បើប្រៀបធៀបនឹងឆ្នាំ ១៩៩០ ។ "មេបញ្ជានាវា" លោកឡេ វ៉ាន់តាម (Le Van Tam)ពិតជាបានបញ្ជូនថាមពលដល់កសិករនិងកម្មករ ដែលធ្វើការក្នុងក្រុមហ៊ុម Lasuco ឱ្យស្រឡាញ់ស្រុកកំណើតរបស់ពួកគេ និងបង្កើតចលនាផលិតយ៉ាងវិជ្ជមាន ។ ចាប់តាំងពីឆ្នាំ ១៩៩៩ លោកក្លាយជាសមាជិកនៃរដ្ឋសភា នីតិកាលទី ៩ និងទី១០។ នៅពេលដែលលោកនាយករដ្ឋមន្រ្តីបានអនុម័តការវិនិយោគលើគម្រោងកសាងរោងចក្រផលិតស្ករលេខ ២ ដែលមានដើមទុនវិនិយោគសរុបចំនួន ៤៥១.០៩៨ ពាន់លានដុង លោក ឡេ វ៉ាន់តាម (Le Van Tam) បានលើកសមត្ថភាពផលិតរបស់ក្រុមហ៊ុនឡើងដល់ ៦៥០០ TMN ខ្ពស់ជាង ២,៦ ដង មុនពេលវិនិយោគ។ ទន្ទឹមនឹងនេះក្រុមហ៊ុនភាគហ៊ុន ឡាមសើន (Lam Son) បានឈានមុខគេបង្អស់ក្នុងគំរូលក់ភាគហ៊ុនឯកសិទ្ធសម្រាប់កសិករដាំអំពៅ ដែលប្រៀបធៀបដូចជាការបង្កើនកម្លាំងជូនប្រជាជន និងសហគ្រាសឱ្យក្លាយជាអ្នកមាន នៅស្រុកកំណើត។ នាឆ្នាំ ២០០៨ ក្រុមហ៊ុន Lasuco បានលក់ភាគហ៊ុនជាផ្លូវការលើផ្សារមូលប័ត្រ។ ដោយភាពជោគជ័យដែលមកពីអ្នកបើកផ្លូវនិងអ្នកច្នៃប្រឌិត លោក ឡេ វ៉ាន់តាម (Le Van Tam) បានប្រគល់កិត្តិនាមវីរបុរសពលម្មក្នុងសម័យកាលផ្លាស់ប្តូរថ្មីដោយរដ្ឋាភិបាល។ លោកបានដឹកនាំក្រុមហ៊ុនភាគហ៊ុនស្ករ ឡាមសើន (Lam Son) ក្លាយជាគំរូភ្លឺស្វាងមួយ នៅប្រទេសវៀតណាម ក្នុងបុព្វហេតុកាត់បន្ថយភាពក្រីក្រ ហើយរួមជាមួយបងប្អូនកសិករកសាងជីវភាពសុខដុមរមនា នៅឯស្រុកកំណើតរបស់ខ្លួន។ ឈានមុខគេក្នុងផ្នែកផ្សេងៗ ទៀត ក្នុងវិស័យកសិកម្មមិនទទួល ភាពជោគជ័យក្នុងការដាំអំពៅនិងផលិតស្ករទេប៉ុណ្ណោះទេ លោកប្រធាន ឡេ វ៉ាន់តាម (Le Van Tam) បើកទូលាយការវិនិយោគរបស់ក្រុមហ៊ុនLasuco ក្នុងវិស័យកសិកម្មដែលមានគុណភាពខ្ពស់ អភិវឌ្ឍន៍តម្លៃកសិផលបានដាំក្នុងស្រុកឡាមសើន (Lam Son) ប្រកបដោយអតិបរមា។ បច្ចុប្បន្ននេះក្រុមហ៊ុន Lasuco បានសាងសង់តំបន់កសិកម្មអនុវត្តន៍បច្ចេកវិទ្យាខ្ពស់ ឡាមសើន (Lam Son) ដែលមានដើមទុនវិនិយោគចំនួន ២០០ ពាន់លានដុង សំដៅស្រាវជ្រាវនិងអនុវត្តន៍ភាពជឿនលឿនក្នុងការផលិតកសិកម្ម៖ ដាំពូជអំពៅ ផ្សេងៗ ដាំដំណាំស្បៀងអាហារ ដាំផ្កា ដើមផ្លែឈើ រុក្ខជាតិ និងឈើលម្អ។ ក្រុមហ៊ុនឡាមសើន (Lam Son) បានផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ នៅពេលមជ្ឈមណ្ឌលកសិកម្មអនុវត្តន៍បច្ចេកវិទ្យាខ្ពស់ ឡាមសើន (Lam Son) ទទួលជោគជ័យ និងលក់ពូជដើមឈើមួយចំនួន៖ផ្កាអ័រគីដេជាច្រើនប្រភេទ ឪឡឹកគីមហ័ងហៅ (Kim Hoang Hau )ផ្លែក្រូចគ្មានគ្រាប់ ជាដើម។ នេះជា មូលដ្ឋានផលិតកម្មទំនើបបំផុត នៅវៀតណាម តាំងពីការបង្កាត់ពូជរហូតដល់ការដាំ និងរក្សា។
វិរៈបុរសពលកម្មលោកឡេ វ៉ាន់តាម (Le Van Tam) មានប្រធានបទស្រាវជ្រាវវិទ្យាសាស្ត្រអំពីកសិកម្មដែលមានតម្លៃរាប់រយ ហើយបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ខេត្តថាញ់ហ័រ(Thanh Hoa) បានលើកតំកើងលោក ឡេ វ៉ាន់តាម (Le Van Tam) គឺជាអាជីវករពូកែនិងមានទេពកោសល្យ។ ក្រុមហ៊ុន Lasuco បានវិនិយោគជិត ១០.០០០ ដុងជួយកសិករនៅស្រុកចំនួន ១០ ស្ថិតក្នុងភូមិសាស្ត្រតំបន់ភ្នំ ថាញ់ហ័រ (Thanh Hoa) បើកទំលាយផ្ទៃដីដាំអំពៅជាង ១ ម៉ឺនហិចតា កសាងតំបន់ដាំអំពៅដ៏ធំ។ នៅឆ្នាំ ២០២០ ក្រុមហ៊ុន Lasuco នឹងអបអរសាទរ ៤០ ឆ្នាំនៃការអភិវឌ្ឍ ហើយនេះក៏ជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់វីរបុរសពលកម្ម ឡេវ៉ាន់តាម (Le Van Tam)។ លោកសង្ឃឹមថា នឹងរួមវិភាគទានបន្ថែមទៀត ដើម្បីក្រុមហ៊ុន Lasuco បញ្ជាក់ពាណិជ្ជសញ្ញាលើពិភពលោកហើយឱ្យក្លាយជាសាជីវកម្មក្រុមហ៊ុនកសិកម្មធំនិងរឹងមាំ នៅប្រទេសវៀតណាម ដែលនាំមកនូវផ្លែឈើផ្អែមដល់បងប្អូនកសិករ និងវិស័យកសិកម្ម ផងដែរ។ វីរៈបុរសពលកម្មលោកឡេ វ៉ាន់តាម (Le Van Tam)ទទួលបានពានរង្វាន់ថ្លៃថ្នូជាច្រើនដោយរដ្ឋប្រគល់ដូចជា៖ គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ១, ទី ២ និងទី ៣ (ឆ្នាំ១៩៩៤, ២០០៣, ២០១១, ២០១៥); គ្រឿងឥស្សរិយយសតស៊ូថ្នាក់ទីបីដោយប្រធានរដ្ឋប្រគល់ដល់ (១៩៩១); លិខិតកោតសរសើររបស់នាយករដ្ឋមន្រ្តី (១៩៩៨, ២០០៥, ២០១៥) …
អត្ថបទ៖ ប៊ិចវ៉ឹន - រូបថត៖ ត្រឹនថាញ់យ៉ាងនិងទ្រឿងបាវិញ
ពាណិជ្ជករ ង្វៀន ហ្វ័រប៊ិញ (Nguyen Hoa Binh) និង ប្រព័ន្ធអេកូឡូស៊ី NextTech
Jessica Minh Anh ជាអ្នកបំផុសលើវេទិកាម៉ូដសម្លៀកបំពាក់ មិនអាចស្មានបាន
ជីវិតតូច ប៉ុន្តែអនុវត្តន៍បានក្តីសុបិនធំៗ
អ្នកចងស្ពានវប្បធម៌ និង អប់រំ រវាងវៀតណាម - ជប៉ុន
សិល្បការិនី ត្រឹនលីលី (Tran Li Li) - សិល្បការិនីម្នាក់ជក់ចិត្តនឹងការរាំនៃសហសម័យវៀតណាម
សុបិនគណិតវិទ្យារបស់បងស្រី ផាន ហាយឿង (Phan Ha Duong)
តា ណាមឡុង (Ta Nam Long) និង ស្នាដៃយកជំនះលើករូងល្អាងភ្នំវៀតណាម
ស្ប៉បាក់តេរីប្រយោជន៍ Dr.ANH - ទម្លាយជីវបច្ចេកវិទ្យាពិភពលោក
អ្នកថតរូប ង្វៀន វៀតហុង (Nguyen Viet Hung) និង រូបថតសំរាម៣០០០សន្លឹកនៅវៀតណាម
អ្នកបញ្ចូល “ព្រលឹងវៀតណាម” ចូលទៅគំនូរ Marquetry
សាស្រ្តាចារ្យរង បណ្ឌិត ឡេ អាញវិញ (Le Anh Vinh)៖ ទឹកចិត្តស្នេហាលើការសិក្សាអប់រំគណិតវិទ្យា
លោកស្រីសាស្រ្តាចារ្យរង បណ្ឌិត ឡេ ម៉ាយហឿង (Le Mai Huong)៖ អ្នកវិទ្យាសាស្រ្តនៃផលិតផលមកពីសមាសធាតុធម្មជាតិ
ត្រឹនយ៉ាងណាម (Tran Giang Nam) អ្នកបង្កើតឯតទគ្គកម្មទម្រង់រូបភាពមហាតូច
លោកស្រី បា ធីចើម (Ba Thi Cham) - អ្នកវិទ្យាសាស្ត្រលើកកម្ពស់តួនាទីដើមឱសថវៀតណាម។
កាវ មិញហៀន (Cao Minh Hien) ជាសិល្បការិនីរក្សាសំនៀងបំពេដោយប្រាំភាសា
Lee Won IL - ចុងភៅនាំយករសជាតិម្ហូបអាហារកូរ៉េខាងត្បូង មកកាន់វៀតណាម
អ្នករក្សា "ព្រលឹង" ល្បែងស្វឹនផា (Xuan Pha)
៤០ឆ្នាំ ជ័យជំនះ ប៉ុល ពត៖ ដណ្តើមជ័យក្បែរទន្លេស្រែពក
ពិភពលោកនៅតែជំពាក់បំណុលវៀតណាម "នូវពាក្យថាសុំទោសមួយ” ៤០ ឆ្នាំនៃទិវាជ័យជម្នះរបបប្រល័យពូជសាសន៍
Takashi Niwa - វិស្វករនៃសំណង់បៃតង
អ្នកគ្រូ Tsuchiya Akari ជនជាតិជប៉ុនម្នាក់ រួមដំណើរជាមួយកុមារវៀតណាម
អ្នកជំនាញស្រាវជ្រាវអំពីមេរោគលើដើមរុក្ខជាតិ លោក ង្វៀនហ័ង (Nguyen Hoang) និងក្តីសុបិន្តអំពីប្រព័ន្ធអេកូឆ្លាតវៃ។
លោកស្រីបណ្ឌិត្យសភា បើកទ្វារ “ប្រទេសវៃឆ្លាត”
នាយិកាក្រុមហ៊ុន CSAGA ង្វៀនវ៉ឹនអាញ (Nguyen Van Anh) - ស្រ្តីតស៊ូដើម្បីសិទ្ធិសមភាពយ៉េនឌ័រ
អ្នកវិទ្យាសាស្ត្រជាស្ត្រីបានអនុវត្តបច្ចេកវិទ្យា nano បា្រក់ ក្នុងជីវភាពរស់នៅ