10/02/2021 15:39 GMT+7 Email Print Like 0

វិស័យសុខាភិបាលវៀតណាមទាំងមូលបានខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ជំងឺរាតត្បាតនិងព្យាបាលសម្រាប់អ្នកជំងឺកូវីដ ១៩

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងជំនួបធ្វើការ (រូបថត៖ TTXVN)
 

អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានកោតសរសើរដល់វិស័យសុខាភិបាលដែលនៅតែឈានមុខដោយខិតខំប្រឹងប្រែងនិងប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

នារសៀលថ្ងៃទី ៩ ខែកុម្ភះ (ពោលគឺថ្ងៃទី ២៨ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវត្រីស័ក)  នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល ស្តីពីការងារបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ - ១៩ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល បុគ្គលិក និងវេជ្ជបណ្ឌិត ដែលកំពុងខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។ អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានកោតសរសើរដល់វិស័យសុខាភិបាលដែលនៅតែឈានមុខដោយខិតខំប្រឹងប្រែងនិងប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាត ត្បាត។ លោកនាយករដ្ឋមន្ត្រីអញ្ជើញផ្តល់អនុសាសន៍ថា៖ “វិស័យសុខាភិបាលទាំងមូលបានខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការរីករាល ដាលនៃជំងឺរាតត្បាតនិងការព្យាបាលសម្រាប់អ្នកជំងឺ។ ហេតុដូច្នេះ ចាំបាច់ត្រូវបំពាក់ឲ្យបានពេញលេញនិងឆាប់រហ័សនូវឧបករណ៍វេជ្ជសាស្ត្រ ដើម្បីការពារសុវត្ថិភាពខ្ពស់បំផុតដល់ក្រុមគ្រូពេទ្យនិងបុគ្គលិកពេទ្យផងដែរ។ ជាដាច់ខាតមិនអនុញ្ញាតឱ្យមានការឆ្លងដល់បុគ្គលិកសុខាភិបាល សមា ជិកគ្រួសារបុគ្គលិកសុខាភិបាលទាល់តែសោះ។  ខ្ញុំអំពាវនាវឱ្យវិស័យសុខាភិបាលនិងគ្រូពេទ្យនៅគ្រប់ទិសទីនៃប្រទេសជាតិ គប្បីពង្រីកលក្ខណៈល្អឯករបស់ខ្លួន មានការប្តេជ្ញាចិត្ត ត្រៀមខ្លួនជាស្រេច ដើម្បីរួមជាមួយបក្សទាំងមូល ប្រជាជនទាំងមូលយកឈ្នះលើជំងឺរាតត្បាតដ៏កាចសាហាវនេះ”។

លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាណែនាំដល់វិស័យសុខាភិបាលឱ្យមានផែនការជួយឧបត្ថម្ភទាល់ពេលវេលាសម្រាប់មូលដ្ឋាន។ ទន្ទឹមជាមួយគ្នានោះ ត្រៀមជាស្រេចនូវផលិតផលជីវសាស្ត្រនិងថ្នាំពេទ្យដើម្បីត្រូវផ្គត់ផ្គង់នៅពេលមានការរីករាលដាលជំងឺក្នុងទ្រង់ទ្រាយធំ ពោលគឺ កុំអោយមានការភ្ញាក់ផ្អើលកើតឡើងឲ្យសោះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ