• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វិស័យរុក្ខកម្មគប្បីធានាឲ្យគោលដៅចំនួន ៣ ដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព


  ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung

នាថ្ងៃទី២០ ខែកក្ដដា ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បាន​អញ្ជើញ​ជាអធិបតីសន្និសីទទូទាំងប្រទេស ស្ដីពីការអនុវត្តកម្មវិធីគោលដៅអភិវឌ្ឍន៍ វិស័យរុក្ខកម្ម​ប្រកប​ដោយ​និរន្តរភាព​ដំណាក់កាល ២០១៦ - ២០២០ ។ អញ្ជើញថ្លែងមតិនៅទីនេះ លោក ឧបនាយក​រដ្ឋមន្រ្តី​បាន​សង្កត់​ធ្ងន់​ថា ការអនុវត្តកម្មវិធីគោលដៅអភិវឌ្ឍន៍ វិស័យរុក្ខកម្មប្រកបដោយនរន្តរភាពដំណាក់កាល ២០១៦ - ២០២០​ គម្បី​ប្រមូលផ្ដុំផ្នែករុក្ខកម្មត្រូវធានាឲ្យបានគោលដៅចំនួន ៣ ដើម្បីអភិវឌ្ឍន៍​រុក្ខកម្ម​ប្រកប​ដោយ​និរន្តរភា​ព​ ។ គោលដៅទាំងនេះរួមមាន៖ ការពា​រព្រៃឈើ អភិរក្សធនធានធម្មជាតិ  អភិវឌ្ឍន៍​ព្រៃឈើ​ដើម្បី​លើកកំពស់​ការគ្របដ​ណ្ដប់ ព្រៃឈើ និងលើកំពស់គុណ​ភាពព្រៃឈើ ដម្បីលើក​កំពស់ជីវ​ភាព​រស់​នៅរបស់​ប្រជាជន​ជាដើម​។ តាមលោករូបនេះថា ​ដើម្បីអនុវត្តគោលដៅ​ចំនួន ៣ នេះ គឺផ្នែក​រុក្ខកម្ម​គម្បីស​ម្រេចរួច​រាល់យន្ត​ការ គោលនយោបាយច្បាប់ដើម្បីបង្កើតបរិ​យាកាសគតិយុត្តិដើ​ម្បីការពារការអភិវឌ្ឍន៍ព្រៃឈើ​។ សម្រេច​រួចរាល់ការកសាង សេចក្តីព្រាងច្បាប់ស្តីពីកិ​ច្ចការពារ និងការអភិវឌ្ឍន៍ព្រៃ​ឈើ (ធ្វើវិសោធនកម្ម) ជាដើម។ លោកក៏​ស្នើឲ្យបង្កើ​តកម្លាំងចលករ បង្កលក្ខណៈងាយ​ស្រួលដើម្បី​ជំរុញការចូលរួម​នៃសមាសភាគ​សេដ្ឋកិច្ច​ក្នុងការគ្រប់​គ្រង ការពារ និងធ្វើអាជីវកម្មព្រៃឈើប្រក​បដោយប្រសិទ្ធ​ភាព៕
 

តា​ម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលប្រជុំពិភាក្សាលើ​គម្រោងផ្លូវដែកសំខាន់ៗ

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលប្រជុំពិភាក្សាលើ​គម្រោងផ្លូវដែកសំខាន់ៗ

នៅរសៀលថ្ងៃទី ២៣ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយក្រសួង ស្ថាប័ន ទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដើម្បីពិភាក្សា និងផ្តល់មតិកែលម្អលើគម្រោងផ្លូវដែក រួមមាន៖ គម្រោងផ្លូវដែកល្បឿនលឿនលើអ័ក្សខាងជើង-ខាងត្បូង; ខ្សែរថភ្លើងឡាវកាយ-ហាណូយ-ហៃផុង និងបណ្តាខ្សែរថភ្លើងក្រុង។

Top