15/03/2019 10:35 GMT+7 Email Print Like 0

វិស័យផលនេសាទវៀតណាមដាក់ចេញគោលដៅនាំចេញបង្កង ចំនួន៤,២ពាន់ លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៩

 រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍជនបទវៀត ណាមលោក Nguyen Xuan Cuong  ថ្លែងនៅកិច្ចប្រជុំនេះ (រូបថត៖ nhandan.com.vn)
 

 នេះគឺ​ជា​គោលដៅនៃវិស័យផលនេសាទ ដែលត្រូវ បានលោកTruong Dinh Hoe អគ្គលេ​ខាធិ​ការ​សម្ព័ន្ធ​សមាគមន៍​កែច្នៃនិង​នាំចេញ ផលនេសាទវៀតណាម ​លើកឡើងនៅក្នុងកិច្ចប្រជុំដំណើរការ​ផែនការ​ផ្នែកបង្កង ឆ្នាំ​២០១៩ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ​២០១៩​ នៅខេត្ត Soc Trang។

ក្នុង​ឆ្នាំ២០១៩ វិស័យផលនេសាទវៀតណាម នឹងបន្តសម្រេចបាននូវទំហំនាំ ចេញចំនួន១០ ពាន់លាន ដុល្លា​អាមេរិ​ក​ ដែលក្នុងនោះទំហំនាំចេញបង្កងមានចំនួន ៤,២ពាន់លានដុល្លាអាមេរិក។ នេះគឺជាគោល​ដៅនៃ​វិស័យ​ផល​នេសាទ ដែលត្រូវ បានលោកTruong Dinh Hoe អគ្គលេខាធិការសម្ព័ន្ធសមាគមន៍កែច្នៃនិងនាំចេញ ផលនេ​សាទ​វៀតណាម លើកឡើងនៅក្នុងកិច្ចប្រជុំដំណើរការផែនការផ្នែកបង្កង ឆ្នាំ២០១៩ កាលពីថ្ងៃទី១៣ ខែមីនា នៅ​ខេត្ត Soc Trang។

​រដ្ឋ​មន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍ​ជនបទវៀត ណាមលោក Nguyen Xuan Cuong បានចាត់ទុកថា ​ទំហំ​នាំ​ចេញ​ចំនួន​៤,២ពាន់ លានដុល្លាអាមេរិកនោះ គឺគោលដៅខ្ពស់ហើយជាការសាកល្បងធំមួយចំពោះ ផ្នែកបង្កង​ក្នុង​ឆ្នាំ២​០១៩ ព្រោះថាគោលដៅនេះកើនឡើងប្រមាណ១០%បើប្រៀប​ ធៀបនឹងគោលដៅនៃឆ្នាំទៅមិញ។ ​លោក​រដ្ឋមន្រ្តី​នថ្លែងថា៖

​“ឆ្នាំនេះយើងខិតខំប្រឹងប្រែងនាំចេញបរិមាណបង្កងចំនួន៧៨០ពាន់តោន ពោលគឺបរិមាណ កើនតែ៣%ប៉ុណ្ណោះ​ ខណៈដែលតម្លៃកើន១០%។ ដោយហេតុ នេះ យើងត្រូវឆ្លៀតយកបច្ចេកវិទ្យា ប្រព័ន្ធ​ម៉ាស៊ីន​និង​ការ​គ្រប់​គ្រង​ ដើម្បីបង្កើត ឡើងតម្លៃខ្ពស់បំផុត។ ចំណុចមួយទៀតគឺទីផ្សារ ទន្ទឹមនឹងការបន្តធ្វើអាជីវកម្ម ទីផ្សារប្រពៃណី​ដូច​ជា EU អាមេរិក ជប៉ុន ចិន នោះ គឺយើងត្រូវបើកទូលា​យ ទីផ្សារ​រហូត​ដល់​ទៅមជ្ឈឹម​បូព៌ា​និង​ទ្វីបអាហ្វ្រិកទៀត​ផង”​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ