23/04/2021 14:36 GMT+7 Email Print Like 0

វិស័យទេសចរណ៍ត្រូវផ្តោតសំខាន់លើការលើកកម្ពស់គុណភាពសម្រាប់វិស្សមកាលសម្រាកបុណ្យថ្ងៃទី ៣០មេសានិងទី១ឧសភា

ខណៈពេលដែល វិស័យទេសចរណ៍អន្តរជាតិមិនទាន់បើកដំណើរការឡើងវិញបាននោះ វិស័យទេសចរណ៍ក្នុងប្រទេសគឺជាមធ្យោបាយមួយដើម្បីស្តារនិងអភិវឌ្ឍន៍វិស័យទេសចរណ៍។
 

សោភ័ណ្ឌភាពដ៏ស្រស់ស្អាតនៃស្ពានមាស Da Nang (រូបថត៖ vietnamplus.vn)


ក្រោយអំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាតកូវីដី -១៩ មក ថ្ងៃឈប់សម្រាកថ្ងៃទី ៣០ ខែមេសានិងថ្ងៃទី ១ ខែឧសភាឆ្នាំនេះ គឺជាពេលវេលាដ៏អំណោយផលសម្រាប់ក្រុមហ៊ុនទេសចរណ៍នានាបង្កើនគុណភាពសេវាកម្ម និងទាក់ទាញភ្ញៀវទេសចរក្នុងបរិបទដែលជំងឺកូវីដ - ១៩ ត្រូវបានគ្រប់គ្រងយ៉ាងល្អនៅក្នុងប្រទេស។

លោក Nguyen Xuan Binh អនុប្រធានមន្ទីរទេសចរណ៍ទីក្រុង Da Nang បានឲ្យដឹងថា វិស័យទេសចរណ៍កំពុងត្រៀមខ្លួនជាស្រេចសម្រាប់បម្រើភ្ញៀវទេសចរក្នុងស្ថានភាពធម្មតាថ្មី៖ “មានកន្លែងមួយចំនួនដែលវិនិយោគិន  ម្ចាស់វិនិយោគ និងអង្គភាពអាជីវកម្មបានពិនិត្យឡើងវិញតម្រូវការសម្រាប់ដាក់បំពេញបន្ថែមឧបករណ៍ ក៏ដូចប្រភពធនធាន។ បច្ចុប្បន្ននេះ វិស័យទេសចរណ៍រួមជាមួយសមាគមទេសចរណ៍ក៏សកម្មនិងគាំទ្រយ៉ាងខ្លាំងដល់ក្រុមហ៊ុនទេសចរណ៍នានាក្នុងការបង្កើតប្រភពភ្ញៀវទេសចរ។ នៅពេលមានប្រភពភ្ញៀវទេសចរ ហើយក្រុមហ៊ុទេសចរណ៍នឹងមានការនឹងនរចិត្ត ក្នុងការធ្វើវិនិយោគឡើងវិញនូវមុខទំនិញមួយចំនួន ក៏ដូចជា ជ្រើសរើសនិយោជិកមួយចំនួនដែលធ្លាប់ធ្វើការឱ្យក្រុមហ៊ុនមុននេះ។ សង្ឃឹមថានាពេលខាងមុខវិស័យទេសចរណ៍ទាំងមូលនឹងព្យាយាមសម្រេចបាននូវកម្រិតនៃការពេញចិត្តជាមួយនឹងគុណភាពសេវាកម្ម បើប្រៀបធៀបទៅនឹងមុនពេលកើតមានជំងឺរាតតត្បាត”។

ខណៈពេលដែល វិស័យទេសចរណ៍អន្តរជាតិមិនទាន់បើកដំណើរការឡើងវិញបាននោះ វិស័យទេសចរណ៍ក្នុងប្រទេសគឺជាមធ្យោបាយមួយដើម្បីស្តារនិងអភិវឌ្ឍន៍វិស័យទេសចរណ៍។ នៅពេលផ្តោតលើទីផ្សារតែមួយ អង្គភាពអាជីវកម្មដែលផ្តល់សេវាកម្មទេសចរណ៍ចាំបាច់ត្រូវកែលំអ ប្រៀបខ្លាំងនិងការប្រកួតប្រជែងផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបង្កើតផលិតផលប្រកបដោយភាពច្នៃប្រឌិត ដើម្បីទាក់ទាញភ្ញៀវទេសចរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ