• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វិនិយោគិនបរទេសបញ្ជាក់ជំនឿរបស់ខ្លួនលើសក្ដានុពលរបស់វៀតណាមសម្រាប់ការងើបឡើងវិញនិងការអភិវឌ្ឍសេដ្ឋកិច្ច

ទន្ទឹមនឹងនេះ ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោករអាក់រអួល សកម្មភាពពាណិជ្ជកម្មបរទេសរបស់វៀតណាមក៏ចាប់ផ្តើមថយចុះដែរ។

យោងតាមរបាយការណ៍កំណើនសេដ្ឋកិច្ចនៅត្រីមាសទី ៣ នៃឆ្នាំនេះរបស់ធនាគារ United Oversea bank ដែលជាធនាគារឈានមុខគេមួយនៅក្នុងប្រទេសសិង្ហបុរី នៅត្រីមាសទី ៣ នេះ កំណើនផលិតផលក្នុងស្រុកសរុបរបស់វៀតណាមកំពុងធ្លាក់ចុះយឺតយ៉ាវគួរឲ្យកត់សម្គាល់ ដែលសម្រេចបានត្រឹមតែ ១,៥% ទាបជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយភាគច្រើនដោយសារ តែវិធានការរឹតត្បិតដែលបានអនុវត្តទូទាំងប្រទេសដើម្បីគ្រប់គ្រងរលកទី ៤ នៃជំងឺរាតត្បាត កូវីដ ១៩។  ទន្ទឹមនឹងនេះ ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោករអាក់រអួល សកម្មភាពពាណិជ្ជកម្មបរទេសរបស់វៀតណាមក៏ចាប់ផ្តើមថយចុះដែរ។ ថ្វីត្បិតដូច្នេះក៏ដោយ ចំណុចលេចធ្លោនៅក្នុងវិស័យសេដ្ឋកិច្ចគឺថា ដោយមិនអើពើដល់រយៈពេលដែលពេញមួយឆ្នាំជួបការលំបាក ប៉ុន្តែលំហូរចូលវិនិយោគផ្ទាល់ពីបរទេសនៅតែកើនឡើងដល់ជាង ២២ ពាន់លានដុល្លារអាមេរិក ខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រការនេះបញ្ជាក់ពីជំនឿជឿជាក់របស់វិនិយោគិន ចំពោះសក្តានុពលរបស់វៀតណាមសម្រាប់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច។

របាយការណ៍នេះក៏ព្យាករណ៍ផងដែរថា នាពេលអនាគតដ៏ខ្លី នៅពេលដែលស្ថានភាពជំងឺមានភាពប្រសើរឡើងជាវិជ្ជមាន រួមជាមួយការបង្កើនល្បឿនចាក់វ៉ាក់សាំង សេដ្ឋកិច្ចវៀតណាមអាចនឹងកើនឡើងដល់ ៧% នៅត្រីមាសទី ៤ ហើយនឹងចាប់ផ្តើមវិលត្រឡប់មករកអត្រាកំណើនធម្មតាប្រហែល ៧.៥% នៅឆ្នាំក្រោយ។ លោក Harry Loh អគ្គនាយកធនាគារ United Oversea Bank បានសង្កត់ធ្ងន់ថា ដោយមានការជឿជាក់និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាលនិងប្រជាជនក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត កំណើនសេដ្ឋកិច្ចធ្លាក់ចុះនេះគ្រាន់តែជា ផលប៉ះពាល់បណ្តោះអាសន្នប៉ុណ្ណោះ ហើយសេដ្ឋកិច្ចវៀតណាមនឹងងើបឡើងយ៉ាងខ្លាំងក្លាជាពុំខាន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top