08/09/2019 12:04 GMT+7 Email Print Like 0

វិទ្យុសម្លេងវៀតណាមអបអសាទរខួបលើកទី៧៤នៃការបង្កើត (៧ កញ្ញា ១៩៤៥ - ៧ កញ្ញា ២០១៩)


 អគ្គនាយកវិទ្យុសម្លេងវៀតណាម អញ្ជើញថ្លែងក្នុងពិធីអបអរសាទរខួបលើកទី ៧៤ នៃទិវាបង្កើតវិទ្យុសម្លេងវៀតណាម (រូបថតៈ VOV)
 

ថ្ងៃទី៧ ខែកញ្ញា វិទ្យុសម្លេងវៀតណាមប្រារព្ធខួបលើកទី ៧៤ នៃការបង្កើត (៧ កញ្ញា ១៩៤៥ - ៧ កញ្ញា ២០១៩)។ ក្នុង​ឱកាសខួបលើកទី ៧៤ នៃការបង្កើតនេះ នាព្រឹកថ្ងៃទី ៧ ខែកញ្ញា ថ្នាក់ដឹកនាំវិទ្យុសម្លេងវៀតណាម បាន​រៀប​ចំ​ពិធីជួបសំណេះសំណាល ជាមួយមន្រ្តីចូលនិវត្តន៍គ្រប់ជំនាន់។ 
 
ថ្លែង​នៅក្នុងពិធីនេះ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បាន​ពិនិត្យ​ឡើង​វិញ​នូវ​ដំណើរ​ការ​នៃ​ការបង្កើត និងការអភិវឌ្ឍរបស់វិទ្យុក្នុងអំឡុងពេល ៧៤ ឆ្នាំកន្លងមក។  ពោលគឺ ចាប់​ពី​ការ​ផ្សាយ​សម្លេង​ក្នុង​រយៈពេល ៩០ នាទីនៃការចាក់ផ្សាយថ្ងៃដំបូងមក  រហូតមកដល់ពេល​នេះ​វិទ្យុ​សម្លេង​វៀត​ណាម​បាន​ក្លាយ​ជាទីភ្នាក់ងារ​សារព័ត៌មានជាតិ ដោយមានសារព័ត៌មានទាំង ​៤ ប្រភេទ ពោលគឺ គឺវិទ្យុ ​ទូរទស្សន៍ កាសែត​បោះ​ពុម្ភ​និង​កាសែតអេឡិចត្រូនិក​ ហើយរលកធាតុអាកាសបានគ្របដណ្តប់ទូទាំងប្រទេសនិងអន្តរជាតិ។ បច្ចុប្បន្ន​នេះ វិទ្យុសម្លេងវៀតណាមកំពុងខិតខំប្រឹងប្រែង ដើម្បីបញ្ជាក់ពី​ឋានៈ​របស់​ខ្លួន​ក្នុង​នាម​ជាទីភ្នាក់​ងារសារ​ព័ត៌មាន​ ឈានមុខរបស់ប្រទេសជាតិ។
 
លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេង វៀត ណាម អញ្ជើញមានប្រសាសថា៖ “យើងទាំងអស់​គ្នាកំពុង​ខិតខំ​ប្រឹង​ប្រែងបោះជំហានទៅមុខ ដោ​យប្រកាន់ខ្ជាប់នូវប្រពៃណី ៧៤ ឆ្នាំ​នៃវិទ្យុសម្លេងវៀតណា​ម។ ថ្វីត្បិត​តែនៅតែ​មានការ​លំបាកជាច្រើនក៏ដោ​យ ប៉ុន្តែ យើ​ងខ្ញុំនៅតែ​ប្តេជ្ញាថានឹង​ខិតខំ​រួមដំណើរ​ជាមួយ​ការ​អភិវឌ្ឍន៍​របស់​វិទ្យុសម្លេងវៀតណាមជានិ​ច្ច”។
 
មុននោះ នាយ​ប់ថ្ងៃទី ៦ ខែកញ្ញា នៅទីក្រុងហាណូយ កាសែតវិទ្យុសម្លេងវៀតណាមបានប្រារព្ធខួបលើកទី ២០ នៃការបង្កើតរបស់​ខ្លួន (១៩៩៩ - ២០១៩) ជាកាសែតអេឡិច​ត្រូនិចមួយ​ដែលត្រូវ​បាន​បង្កើត​ឡើង​ដំបូង​បង្អស់​នៅវៀត​ណាម៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ