25/01/2020 13:54 GMT+7 Email Print Like 0

វិថីផ្កា Nguyen Hue នៅទីក្រុងហូជីមិញទាក់ទាញភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនកុះករ

វិថីផ្កាឆ្នាំនេះមានប្រធានបទ “ទីក្រុងហូជីមិញ-បោះជំហានទៅមុខយ៉ាងរឹងមាំ” លាតសន្ធឹងលើចម្ងាយ៧២០ម៉ែត្រតាមបណ្ដោយវិថីដើរថ្មើជើង Nguyen Hue។ វិថីនេះដាក់តាំងបង្ហាញផ្កាគ្រប់ប្រភេទដ៏សម្បូរបែបណាស់ ដែលបង្អួតសម្រស់បម្រើមហាជននិងភ្ញៀវទេសចរមកទស្សនា។
 

មហាជននិងភ្ញៀវទេសចរមកទស្សនាវិថីផ្កា Nguyen Hue យ៉ាងច្រើនកុះករ (រូបថត៖ Thanhnien.vn)

ទោះជាទើបតែបានប្រារព្ធធ្វើឡើងមួយថ្ងៃតែប៉ុណ្ណោះ ប៉ុន្តែបរិយាកាស នៅវិថីផ្កា Nguyen Hue ទីក្រុងហូជីមិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២០នេះ ជានិច្ចកាលសប្បាយអ៊ូអរដោយទាក់ទាញបានភ្ញៀវទេសចរមក ទស្សនាយ៉ាងច្រើនកុះករ។

វិថីផ្កាឆ្នាំនេះមានប្រធានបទ “ទីក្រុងហូជីមិញ-បោះជំហានទៅមុខយ៉ាងរឹងមាំ” លាតសន្ធឹងលើចម្ងាយ​ ៧២០​ម៉ែត្រ​តាមបណ្ដោយវិថីដើរថ្មើជើង Nguyen Hue។ វិថីនេះដាក់តាំងបង្ហាញផ្កាគ្រប់ប្រភេទដ៏សម្បូរបែបណាស់ ដែលបង្អួតសម្រស់បម្រើមហាជននិងភ្ញៀវទេសចរមកទស្សនា។ អ្នកស្រី Truong Thi Quyen មកពីខេត្ត Dak Lak បានអោយដឹងថា៖

“នេះជាលើកទី២ហើយដែលខ្ញុំមកទស្សនាវិថីផ្កានេះ ហើយខ្ញុំមានអារម្មណ៍ថា បរិយាកាសឆ្នាំនេះសប្បាយ ផុលផុស​ជាងឆ្នាំមុន ជាពិសេសគឺមានមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់”។

គូសបញ្ជាក់ថា វិថីផ្កា Nguyen Hue ជាសំណង់មួយក្នុងសំណង់លេចធ្លោបំផុតនៅទីក្រុងហូជីមិញដែលត្រូវបានរៀបចំឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជារៀងរាល់ឆ្នាំ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ