09/02/2019 09:51 GMT+7 Email Print Like 0

លោតផ្លោះដើម្បីបន្តរក្សាកំណើនក្នុងឆ្នាំ២០១៩

ក្នុងឆ្នាំ២០១៨ កំណើនសេដ្ឋកិច្ចរបស់វៀតណាមសម្រេចបានចំនួន ៧,០៨% ដែលជាកម្រិតខ្ពស់បំផុតក្នុងអំឡុងពេល ១១ ឆ្នាំកន្លងទៅ។ ក្នុងឆ្នាំ២០១៩ រដ្ឋា ភិបាលដាក់ចេញគោលដៅគឺសម្រេចបាននូវកំណើនចំនួន ៦,៨%។

រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាមលោក Nguyen Chi Dung 

រដ្ឋមន្ត្រី ក្រសួងផែនការនិងវិនិយោគវៀតណាមលោក Nguyen Chi Dung បានចាត់ទុកថា៖

“ត្រូវបន្តជួយសម្រួលដល់បែបបទរដ្ឋបាល កែលម្អបរិយាកាសធ្វើអាជីវកម្មអោយបានប្រសិទ្ធភាពជាងនិងជាក់ស្ដែងជាងមុន ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាស ក៏ដូចជាជំរុញអោយសហគ្រាសនិងតំបន់សេដ្ឋកិច្ច​ឯកជន អភិវឌ្ឍន៍ ផងដែរ។ ទី ២ គឺត្រូវផ្ដោតទៅលើតំបន់សេដ្ឋកិច្ចឯកជន ដោយសារតែតំបន់នេះមានការរីកចម្រើនយ៉ាងខ្លាំងក្លាក្នុងប៉ុន្មានឆ្នាំកន្លងទៅ”។

រួមជាមួយគ្នានោះ វៀតណាមក៏ចាំបាច់ផ្លាស់ប្ដូរថ្មីវិទ្យាសាស្ត្របច្ចេកវិទ្យា ព្រមទាំងសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រដើម្បីអនុវត្តន៍ក្នុងខឿនសេដ្ឋកិច្ចជាតិតែម្ដង៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ