• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោក Tran Dai Quang ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិនមកជំរាបលារក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្ម

នាព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៨ នោទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញ​ជួប​សន្ទនាជាមួយឯកអគ្គរដ្ឋទូតចិន លោក Hong Xiaoyong ក្នុងឱកាសមកជំរាបលារបញ្ចប់អាណត្តិបេសកកម្មការ​​ទូតនៅវៀតណាម។

ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិនមកជំរាបលារក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្ម

នៅទីនេះ លោក Tran Dai Quang បានអះអាងថាការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងភាព​ជា​អ្នកជិតខាងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិនអភិវឌ្ឍន៍ប្រកបដោយ​ស្ថិរភាព ស្មោះសរ និងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃគឺជាភារកិច្ចផង និងជាតម្រូវការសត្យានុម័ត​ផង ដោយសមស្របនឹងផលប្រយោជន៍ដ៏យូរអង្វែងរបស់ប្រជាជននៃប្រទេសទាំងពីរ ហើយមានផលប្រយោជន៍សម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅតំបន់ និងលើពិភពលោកទៀតផង។ នេះគឺ​ជា​គោលការណ៍មុនក៏ដូចជាក្រោយ និងជាជំរើសយុទ្ធសាស្ត្ររបស់វៀតណាម។

ដោយឈរលើស្មារតីនេះ លោក Tran Dai Quang បានស្នើឲ្យភាគីទាំងពីរនាពេលខាងមុខគប្បីបន្តរក្សាការផ្លាស់ប្ដូរ ជួបប្រាស្រ័យជាន់ខ្ពស់ ហើយពង្រីកនិងលើកកម្ពស់ប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការ ដែលមានស្រាប់រវាង​ក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសទាំងពីរ។ លើលពីនេះទៅទៀតធ្វើចំណាត់ការការខ្វែងគំនិតដោយ​សមស្រប រក្សាសន្តិភាព ស្ថិរភាពដ៏យូរអង្វែងនៅសមុទ្រខាងកើត ហើយបង្កលក្ខណៈងាយស្រួលក្នុងការរក្សាសន្ទះអភិវឌ្ឍន៍ទំនាក់ទំនងនៃប្រទេសទាំងពីរប្រកបដោយសុខសន្តិភាព ស្ថិរភាពនៅតំបន់ និងលើភពិភព​លោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top