• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតគុយបា

លោកអគ្គលេខាបក្ស Nguyen Phu Trong បានអបអរសាទរចំពោះលោក Orlando Nicolas Hernandez Guillen ដោយត្រូវបានបក្ស រដ្ឋគុយបាជឿទុកចិត្តតែងតាំងជាឯកអគ្គរដ្ឋទូតគុយបាប្រចាំ វៀតណាម ព្រមទាំងបញ្ជាក់ថា វៀតណាមនឹងបន្តរួមដំណើរជាមួយគុយបាក្នុងដំណើរការធ្វើបច្ចុប្បន្នកម្មគំរូសេដ្ឋកិច្ចសង្គមតាមទិសសង្គមនិយម ប្រឆាំងជំទាស់នឹងការហ៊ុំព័ទ្ធ ដាក់ទណ្ឌកម្មទៅលើគុយបា ក៏ដូចជាយកចិត្តទុកដាក់ខ្ពស់ដល់ការពង្រីកនិងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ និងប្រទេសទាំងពីរផង ដែរ។

ទិដ្ឋភាពនៅជំនួបរវាងលោកអគ្គលេខាបក្ស Nguyen Phu Trong (ខាងស្ដាំ) និងលោកឯកអគ្គរដ្ឋទូត Orlando Nicolas Hernandez Guillen។ (រូបថត៖ VNA)


នៅរសៀលថ្ងៃទី២៩ តុលា នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតគុយបាប្រចាំវៀតណាមលោក Orlando Nicolas Hernandez Guillen ដែលមកជួបសម្ដែងការគួរសមក្នុងឱកាសខួបគម្រប់ ៥៥ ឆ្នាំនៃជំនួបជាប្រវត្តិសាស្ត្ររវាងលោកប្រធានហូជីមិញជាមួយអគ្គមគ្គុទេសនៃបដិវត្តន៍គុយបា លោក Raul Castro (២៩ តុលា ១៩៦៦ - ២៩ តុលា ២០២១) ហើយស្របពេលដែលលោកឯកអគ្គរដ្ឋទូតចាប់ផ្ដើមអាណត្តិបេសកកម្មការទូតនៅវៀតណាមផងដែរ។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានអបអរសាទរចំពោះលោក Orlando Nicolas Hernandez Guillen ដោយត្រូវបានបក្ស រដ្ឋគុយបាជឿទុកចិត្តតែងតាំងជាឯកអគ្គរដ្ឋទូតគុយបាប្រចាំវៀតណាម ព្រមទាំងបញ្ជាក់ថា វៀតណាមនឹងបន្តរួមដំណើរជាមួយគុយបាក្នុងដំណើរការធ្វើបច្ចុប្បន្នកម្មគំរូសេដ្ឋកិច្ចសង្គមតាមទិសសង្គមនិយម ប្រឆាំងជំទាស់នឹងការហ៊ុំព័ទ្ធ ដាក់ទណ្ឌកម្មទៅលើគុយបា ក៏ដូចជាយកចិត្តទុកដាក់ខ្ពស់ដល់ការពង្រីកនិងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ និងប្រទេសទាំងពីរផង ដែរ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Orlando Nicolas Hernandez Guillen បានគោរពផ្ញើរក្ដីសួរសុខទុក្ខដ៏ស្មោះស្ម័គ្ររបស់លេខាទីមួយនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋគុយបាលោក Miguel Diaz-Canel និងលោកនាយឧត្តមសេនីយ៍ Raul Castro ជូនចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong និងថ្នាក់ដឹកនាំរបស់បក្ស រដ្ឋវៀតណាម។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ក្នុងអាណត្តិបេសកកម្មរបស់ខ្លួន នឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីរួមចំណែកប្រកបដោយប្រសិទ្ធភាពទៅក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពពិសេសរវាងបក្សទាំងពីរនិងប្រទេសទាំងពីរវៀតណាម-គុយបា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top