09/12/2021 11:35 GMT+7 Email Print Like 0

លោកប្រធានរដ្ឋ៖ ខេត្ត Ha Giang ត្រូវបន្តស្វែងរកគំរូនិងកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចថ្មី

នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១៣០ នៃទិវាបង្កើតខេត្ត Ha Giang (២០ សីហា ១៨៩១ -២០ សីហា ២០២១), ខួបលើកទី ៣០ នៃការបង្កើតខេត្តឡើងវិញ និងរយៈពេល ៦០ ឆ្នាំនៃដំណើរទស្សនកិច្ចនៅខេត្ត Ha Giang របស់លោកប្រធានហូជីមិញ។
 

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ TTXVN)


អញ្ជើញថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានរំលឹកឡើងវិញនូវគោលដៅអភិវឌ្ឍន៍ ដែល Ha Giang បានដាក់ចេញ នោះគឺកសាងខេត្ត Ha Giang ឲ្យក្លាយទៅជាខេត្តអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ពាណិជ្ជកម្ម សេវាកម្មនិងកសិកម្មមានទំនិញប្រចាំតំបន់; រហូតដល់ឆ្នាំ ២០៣០ នឹងក្លាយជាខេត្តមួយដែលមានស្ថានភាពសេដ្ឋកិច្ចសង្គមមានការអភិវឌ្ឍកម្រិតបង្គួរក្នុងតំបន់ និងដល់ឆ្នាំ ២០៤៥ នឹងក្លាយជាខេត្តដែលមានស្ថានភាពសេដ្ឋកិច្ចសង្គមជាមធ្យមបង្គួររបស់ប្រទេសទាំងមូល។ លោកប្រធានរដ្ឋមានគោលបំណងចង់ឲ្យ បក្សភាគ អាជ្ញាធរតំបន់និងប្រជាជនខេត្ត Ha Giang ខិតខំប្រឹងប្រែង “រស់នៅលើថ្ម រួចផុតភាពក្រីក្រនៅលើថ្ម និងឈានទៅរកភាពសម្បូរធូធារនៅលើថ្ម"។ លោកប្រធានរដ្ឋ អញ្ជើញមានប្រសាសន៍ថា៖ “ដើម្បីឱ្យមានសេដ្ឋកិច្ចរីកចម្រើន ដំបូងបង្អស់ សមត្ថភាពរបស់កម្មាភិបាលត្រូវបានលើកកំពស់ជាងទៀត។ ទីពីរ សម្រាប់ខេត្តដែលមានលក្ខខណ្ឌពិសេសដូចជា Ha Giang គោលនយោបាយសង្គមដើរតួនាទីយ៉ាងសំខាន់ណាស់។ តាមនោះ ខេត្តត្រូវមានគោលនយោបាយសុខុមាលភាព អនុវត្តន៍ គោលនយោបាយកាត់បន្ថយភាពក្រីក្រ បង្កើនការវិនិយោគលើវិស័យអប់រំ ថែទាំសុខភាព និងផ្តល់សុខុមាលភាពល្អជូនប្រជាជន”។

លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានស្នើឱ្យខេត្ត Ha Giang បន្តរក្សានិងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយខេត្ត Yunnan និងតំបន់ស្វយ័ត Zhuang ខេត្ត Guangxi ប្រទេសចិន។ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ត្រូវតែផ្សាភ្ជាប់ជាមួយនឹងការការពារបរិស្ថាន ធ្វើឱ្យបានល្អក្នុងការថែរក្សាព្រៃឈើ និងការដាំដើមឈើផងដែរ៕

តាម VOV5 – វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ