19/12/2021 19:07 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្ត្រីអញ្ជើញទៅបំពេញការងារនៅខេត្ត Ba Ria-Vung Tau

ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត Ba Ria-Vung Tau នាព្រឹកថ្ងៃទី១៨ ខែធ្នូ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងគណៈប្រតិភូថ្នាក់ដឹកនាំរដ្ឋាភិបាលនិងថ្នាក់ដឹកនាំខេត្ត Ba Ria-Vung Tau បានអញ្ជើញដាក់កម្រងផ្កានិងអុជធូបរំលឹកដល់វិញ្ញាណក្ខ័ន្ធវីរៈនារី Vo Thi Sau - នៅទីសក្ការៈបូជាវីរៈនារី Vo Thi Sau ស្ថិតនៅក្នុងខេត្ត Ba Ria Vung Tau។
 

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សរសេរសៀវភៅក្រាំងមាសនៅឯកន្លែងរំលឹកវិញ្ញាណក្ខន្ធវីរៈនារី Vo Thi Sau (រូបថត៖ VGP/Nhat Bac)

នៅទីនេះ បន្ទាប់ពីបានអុជធូបនិងដាក់ផ្ការំលឹកដល់វីរនារីរូបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសរសេរក្នុងសៀវភៅក្រាំងមាសថា ៖ “ដោយគោរព អនកាយចំពោះវិញ្ញាណក្ខន្ធវីរនារី Vo Thi Sau កូនធីតានៃទឹកដីក្រហម ពោរពេញដោយជ័យជំនះ យុទ្ធនារីមួយរូបដ៏អង់អាចក្លាហាន ហ៊ានលះបង់ខ្លួនឯង ដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិ។ រស់នៅដោយវីរភាព ស្លាប់យ៉ាងរុងរឿង ឈ្មោះរបស់នាង - វីរនារីនៅអាយុ ១៦ ឆ្នាំ ដែលអង់អាចក្លានហាន ចំពោះមុខកាំភ្លើងរបស់សត្រូវ - នឹងគងវង្សស្ថិតស្ថេរជារៀងរហូតក្នុងប្រវត្តិសាស្ត្រជាតិប្រឆាំងនឹងការឈ្លានពានពីបរទេសរបស់ប្រជាជាតិវៀតណាម”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ