25/11/2021 08:50 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំៗ និងជួបសន្ទនាជាមួយអ្នកវិនិយោគជប៉ុន

នាថ្ងៃទី ២៤ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួល ជួបជាមួយថ្នាក់ដឹកនាំនៃក្រុមសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំៗ និងសាកលវិទ្យាល័យជប៉ុនជាច្រើនដែលមានបំណងចង់វិនិយោគនៅ​វៀតណាម​លើវិស័យជាច្រើនដូចជា ដឹកជញ្ជូន អចលនទ្រព្យ ថាមពល សុខាភិបាលនិងអប់រំ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបក្រុមសេដ្ឋកិច្ចជប៉ុនធំៗ (រូបថត៖ VOV)

ក្នុងជំនួបទទួលជួបជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុនឱសថ Shionogi លោកនាយករដ្ឋមន្ត្រីបានឯកភាពជាមួយសំណើគាំទ្រវៀតណាមក្នុងការធ្វើតេស្តផលិតវ៉ាក់សាំងនិងថ្នាំ ព្យាបាលជំងឺកូវីដ ១៩ របស់សម្ព័ន្ធក្រុមហ៊ុន រួមចំណែកជួយវៀតណាមក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។

ក្នុងជំនួបទទួលជួបជាមួយលោក Higashihara Toshiaki ប្រធានសម្ព័ន្ធក្រុមហ៊ុន Hitachi លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឯកភាពជាគោលការណ៍ជាមួយនឹងសំណើរបស់ក្រុមហ៊ុនស្តីពីការបើកទូលាយការវិនិយោគលើគម្រោងអំពីបរិស្ថាន សុខាភិបាលនិងការកាត់បន្ថយការខូច ខាតដោយគ្រោះមហន្តរាយ វិស័យផ្លូវដែក ព្រមទាំងលើកឡើងថា  វិស័យដែល Hitachi ចាប់អារម្មណ៍រដ្ឋាភិបាល វៀតណាមក៏ត្រូវការការអភិវឌ្ឍន៍ផងដែរ។

នាថ្ងៃដដែល នៅឯកិច្ចសន្ទនាជាមួយវិនិយោគិនជប៉ុន លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទិសដៅនាពេលខាងមុខរបស់ វៀតណាមគឺផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍បៃតង ស្របតាមធម្មជាតិ ប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងការផ្លាស់ប្តូរឌីជីថល។ លោកនាយករដ្ឋមន្ត្រីក៏បានឆ្លើយសំណួរជាច្រើនដែលអ្នកវិនិយោគជប៉ុនចាប់អារម្មណ៍ ដូចជាគោលនយោបាយដីធ្លីសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូនផ្លូវដែក ទិសដៅអភិវឌ្ឍន៍សម្រាប់ឧស្សាហកម្មថាមពល និងទីក្រុងឆ្លាតវៃជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ