02/11/2021 11:28 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្ត្រីអញ្ជើញទទួលជួបជាមួយប្រធានធនាគារ Standard Chartered

បន្តសកម្មភាពក្នុងឱកាសចូលរួមកិច្ចប្រជុំ  COP26 និងបំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេស នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបសន្ទនាជាមួយប្រធានធនាគារ Standard Chartered លោក José Vinals។
 

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបសន្ទនាជាមួយប្រធានធនាគារ Standard Chartered លោក José Vinals (រូបថត៖ TTXVN)


នៅក្នុងជំនួបនេះ លោក José Vinals បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងលោកនាយករដ្ឋមន្ត្រីចំពោះការគាំទ្រដ៏មានតម្លៃសម្រាប់ធនាគារ និងប្តេជ្ញារក្សាប្រតិបត្តិការរយៈពេលវែង តែង តែរួមដំណើរនិងគាំទ្រវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងវិបុលភាព។ ប្រធានធនាគារ Standard Chartered បានស្នើនូវខ្លឹមសារសហប្រតិបត្តិការមួយចំនួននៅវៀត ណាម ដើម្បីចូលរួមយ៉ាងស៊ីជម្រៅថែមទៀតក្នុងវិស័យធានារ៉ាប់រង ពាណិជ្ជកម្ម សេវាកម្ម និងការលក់រាយ។ ទន្ទឹមជាមួយគ្នានោះ ជំរុញការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស រួមចំណែកដល់កំណើនប្រកបដោយចីរភាពនិងឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ តាម រយៈរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការមានតម្លៃរាប់ពាន់លានដុល្លារ និងជំនួយបច្ចេកទេសជាមួយដៃគូ វៀតណាម។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្វាគមន៍និងវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងគំនិតសហប្រតិបត្តិការរបស់ធនាគារ Standard Chartered នៅវៀតណាម ហើយបានឲ្យដឹងថា វៀតណាមកំពុងផ្តោតលើការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ដែលលើកទឹកចិត្តឱ្យធនាគារបរទេសចូលរួមក្នុងការរៀបចំរចនាសម្ព័ន្ធធនាគារដែលខ្សោយឡើងវិញ ទាំងផ្នែកធនធានមនុស្ស ផ្នែកទុននិងសមត្ថភាពអភិបាលកិច្ច។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា ឱកាសសម្រាប់អ្នកវិនិយោគបរទេសនៅវៀតណាមមានច្រើនណាស់ នៅពេលដែលវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១៧ ជាមួយប្រទេសចំនួន ៦០ រួមទាំងប្រទេសដែលមានសេដ្ឋកិច្ចនិងទីផ្សារធំជាងគេលើពិភពលោក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ