03/08/2021 12:52 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ផ្ញើលិខិតលើកទឹកចិត្តដល់កងកម្លាំងជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩

នាយករដ្ឋមន្រ្តីលោក Pham Minh Chinhអញ្ជើញទៅសួរសុខទុក្ខនិងលើកទឹកចិត្តដល់កងកម្លាំងបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត បុគ្គលិកពេទ្យគិលានុបដ្ឋយិការនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថស្ថានទីក្រុងហូជីមិញ (រូបថត៖ VOV)
 

ក្នុងពេលខាងមុខនេះ ការឆ្លងរាលដាលនឹងនៅតែវិវឌ្ឍន៍យ៉ាងស្មុគស្មាញ តាមនោះ ចាំបាច់ត្រូវកំណត់ថា នេះនឹងក្លាយជាសង្គ្រាមដ៏យូរវែងនិងពិបាកផងដែរ។

នៅក្នុងសារលិខិតនាយករដ្ឋមន្រ្តី Pham Minh Chinh បានលើកច្បាស់ថា បក្សនិងរដ្ឋសូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការរួមចំណែក ការលះបង់និងកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់កងកម្លាំងជួរមុខក្នុងការប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ជាពិសេសបុគ្គលិកពេទ្យ។ ក្នុងពេលខាងមុខនេះ ការឆ្លងរាលដាលនឹងនៅតែវិវឌ្ឍន៍យ៉ាងស្មុគស្មាញ តាមនោះ ចាំបាច់ត្រូវកំណត់ថា នេះនឹងក្លាយជាសង្គ្រាមដ៏យូរវែងនិងពិបាកផងដែរ។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh សង្ឃឹមថា កម្លាំងជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងបន្តបង្ហាញនូវឆន្ទៈមោះមុត ភាពក្លាហាននិងទឹកចិត្តសប្បុរសធម៌ដើម្បីបម្រើប្រជាពលរដ្ឋ។ ដោយមានជំនឿជាក់ សេចក្តីខ្ជាប់ខ្ជួន ការប្តេជ្ញាចិត្តខ្ពស់ ការខិតខំប្រឹងប្រែង សកម្មភាពកាន់តែខ្លាំងក្លាជាង ជាមួយនឹងដំណោះស្រាយសមកាលកម្ម គ្រប់ជ្រុងជ្រោយ រួមជាមួយការស្រុះចិត្តគំនិតរបស់ប្រជាជន សហគ្រាស ក្នុងការបង្ការនិងទបស្កាត់ជំងឺកូវីដ ១៩ វៀតណាមប្រាកដជានឹងយកឈ្នះលើជំងឺដ៏កាច់សាហាវនេះជាពុំខាន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ