05/07/2021 12:20 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយខេត្ត ក្រុង ចំនួន ៨ នៅភូមិភាគខាងត្បូង ស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយខេត្ត ក្រុងនានា ស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ VGP)
 

នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា និងថ្នាក់ដឹកនាំទីក្រុងហូជីមិញ ខេត្ត Binh Duong  Dong Nai  Binh Phuoc  Tay Ninh  Ba Ria – Vung Tau  Long An និង Tien Giang ស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

នាបច្ចុប្បន្ននេះ វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ជាង ១៩ ពាន់នាក់។ ស្ថានភាពជំងឺរាតត្បាតនៅតែត្រូវបានគ្រប់គ្រងយ៉ាងល្អ។ ទោះយ៉ាងណាក៏ដោយនៅទីក្រុងហូជីមិញនិងខេត្តក្រុង មួយចំនួននោះ ជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងស្មុគស្មាញ។ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថាក្នុងបរិបទបច្ចុប្បន្ន បើគ្មានដំណោះស្រាយនិងការខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងនោះ គឺស្ថានភាពនឹងពិបាកគ្រប់គ្រងណាស់។ ដូច្នេះរដ្ឋាភិបាលបានបញ្ជាឱ្យក្រសួងនិងស្ថាប័ននានាបន្តជួយគាំទ្រទីក្រុងហូជីមិញ និងខេត្ត ក្រុងភូមិភាគខាងត្បូង។

អំពីវិធានការជាក់ស្ដែងនានា លោកនាយករដ្ឋមន្ត្រីបានណែនាំឲ្យខេត្ត ក្រុងនានា ត្រូវចាត់វិធានការបិទខ្ទប់ភូមិសាស្ត្រឲ្យបានសមស្រប ធ្វើតេស្តយ៉ាងឆាប់រហ័ស និងព្យាបាលអ្នកជំងឺឲ្យទាន់ពេលវេលា។ ប្រមុខរដ្ឋាភិបាលបន្តណែនាំដល់ក្រសួងស្ថាប័ន បន្តផ្សព្វផ្សាយដល់ប្រជាជនក្នុងការអនុវត្តន៍វិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ យ៉ាងសកម្ម។ លើលពីនេះទៅទៀត លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យខេត្ត ក្រុងនានាអនុវត្តន៍សេចក្ដីសម្រេចរបស់រដ្ឋាភិបាល ស្ដីពីការជួយឧបត្ថម្ភដល់និយោជិក និងនិយោជក ដែលជួបការលំបាកដោយសារជំងឺកូវីដ ១៩។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យទីក្រុងហូជីមិញ និងខេត្ត ក្រុងនានាសម្របសម្រួលជាមួយគ្នា ដើម្បីធានាការចរាចរទំនិញ ធានាដល់ផលិតកម្មនិងអាជីវកម្ម ប៉ុន្តែប្រជាជនធ្វើដំណើរទៅមុខត្រូវធានាឱ្យបានសុវត្ថិភាពផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ