05/06/2021 14:09 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Keqiang

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ លោក នាយករដ្ឋមន្ត្រីចិន Li Keqiang (រូបថត៖ VTV)
 

នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang។

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ លោកនាយករដ្ឋមន្រ្តីទាំងពីររូបបានឯកភាពគ្នាចាត់ទុកថាដោយឈរលើទំនាក់ទំនងមិត្តភាពជាប្រពៃណី និងការដឹកនាំរបស់ថ្នាក់ដឹកនាំបក្សទាំងពីរ និងរដ្ឋទាំងពីរ រួមជាមួយការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរនោះ ទំនាក់ទំនងរវាងភាគីទាំងពីរនិងប្រទេសទាំងពីរ បានបន្តអភិវឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ ក្នុងរយៈពេលកន្លងមក។ លោកនាយករដ្ឋមន្រ្តីទាំងពីររូបបានផ្លាស់ប្តូរមតិ ដោយទទួលបានការយោគយល់គ្នាអំពីសារៈសំខាន់នៃទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិននិងវិធានការពង្រឹងទំនាក់ទំនង នាពេលខាងមុខ ដូចជារក្សាជំនួបប្រាស្រ័យទាក់ទងគ្នានៅថ្នាក់ជាន់ខ្ពស់ និងគ្រប់ជានថ្នាក់។ ទាក់ទិននឹងបញ្ហានៅសមុទ្រ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាដើម្បីថែរក្សាសន្តិភាពស្ថិរភាពនិងដោះស្រាយបញ្ហានៅសមុទ្រឱ្យបានត្រឹមត្រូវតាមស្មារតីយោគយល់គ្នានៅថ្នាក់ជាន់ខ្ពស់ និងគោរពច្បាប់ជាចម្បង ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ។ ទន្ទឹមនឹងនេះគ្រប់គ្រងការខ្វែងគំនិតគ្នា យោគយល់គ្នាយកចិត្តទុកដាក់លើផលប្រយោជន៍ និងសិទ្ធិសមស្របរបស់គ្នាទៅវិញទៅមក ដើម្បីរួមគ្នាជំរុញការដោះស្រាយបញ្ហាសមុទ្រខាងកើត ដោយមិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ។ លើសពីនេះទៅទៀតខិតខំប្រឹងប្រែងរួមជាមួយអាស៊ាន ជំរុញការចរចាយ៉ាងសកម្មដើម្បីកសាង ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ហើយសម្រេចឲ្យបាន COC យ៉ាងឆាប់ៗ ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែងផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ