01/04/2021 11:26 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ រដ្ឋាភិបាលបានខិតខំប្រឹងប្រែងហើយសម្រេចបានសមិទ្ធផលគួរឲ្យមានមោទនភាព

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VNA)
 

នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅកិច្ចប្រជុំជាប្រចាំរបស់រដ្ឋាភិបាលក្នុងខែមីនាឆ្នាំ២០២១ និងក៏ជាកិច្ចប្រជុំចុងក្រោយក្នុងអាណត្តិរបស់រដ្ឋាភិបាលនីតិកាលទី១៤នោះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនិងសមាជិករដ្ឋាភិបាលទាំងអស់បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ហើយសម្រេចបានសមិទ្ធផលគួរឲ្យមានមោទនភាព។ តាមនោះ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព; GDP បានកើនឡើងជាង១,៤ដង បើប្រៀបធៀបនឹងឆ្នាំ២០១៥; ហើយវិន័យក៏ត្រូវបានបង្កើនផងដែរ។

ពាក់ព័ន្ធដល់ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងត្រីមាសទី១ឆ្នាំនេះ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃថា សេដ្ឋកិច្ចសង្គមមានការអភិវឌ្ឍដ៏វិជ្ជមានបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញលើវិស័យស្នូលទាំង៣នោះគឺ សេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន។ សន្ទស្សន៍សេដ្ឋកិច្ចជាច្រើនកាន់តែប្រសើរឡើង ខណៈដែលបរិយាកាសវិនិយោគ ផលិតកម្ម អាជីវកម្ម ក៏មមាញឹកជាងមុនផងដែរ។ ចំពោះភារកិច្ចនាពេលខាងមុខ លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា៖ “នាពេលខាងមុខ បណ្ដាក្រសួង ស្ថាប័នត្រូវដាក់ចេញកម្មវិធីសកម្មភាព។ ទន្ទឹមនឹងនោះ បន្តប្រយុទ្ធប្រឆាំងយ៉ាងប្ដូរផ្ដាច់នឹងជម្ងឺ កូវីដ ១៩ ស្រាវជ្រាវការផលិតវ៉ាក់សាំង និងបញ្ហាលិខិតឆ្លងដែនវ៉ាក់សាំងដើម្បីជំរុញយ៉ាងខ្លាំងនូវការទាក់ទាញទុនវិនិយោគ។ ក្រសួងការពារប្រទេសចាំបាច់ត្រូវគ្រប់គ្រងឲ្យបានតឹងរឹងនូវតំបន់ព្រំដែនដើម្បីទប់ស្កាត់ករណីចូលមកប្រទេសដោយខុសច្បាប់”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ