27/10/2020 14:37 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្រ្តីបានលើកឡើងច្បាស់ថា៖ ក្នុងគ្រាមានព្យុះនិងទឹកជំនន់ ការជួយសង្គ្រោះប្រជាជនគឺជារឿងសំខាន់បំផុត

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឲ្យស្ថានីយ៍ជលសាស្ត្រឧតុនិយមមជ្ឈមនិងស្ថានីយ៍ឧតុនិយមទូទាំងប្រទេស ផ្តល់ព័ត៌មានជាប្រចាំនិងទាន់ពេលវេលា ដើម្បីចាត់វិធានការទប់ទល់សមស្រប។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ ការជួយសង្គ្រោះមនុស្សជារឿងសំខាន់បំផុត (រូបថត៖ VGP)


នៅចំពោះមុខព្យុះ Molave នៅព្រឹកថ្ងៃទី ២៦ ខែតុលា នៅទីស្តីការក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញដឹកនាំកិច្ចប្រជុំអនឡាញជាមួយក្រសួង ស្ថាប័ននិងខេត្តភាគកណ្តាលមួយចំនួន ដែលមានហានិភ័យ រងផលប៉ះពាល់ពីព្យុះ ដោយចាត់វិធានការបង្ការ ទប់ទល់នឹងព្យុះផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឲ្យស្ថានីយ៍ជលសាស្ត្រឧតុនិយមមជ្ឈឹមនិងស្ថានីយ៍ឧតុនិយមទូទាំងប្រទេស ផ្តល់ព័ត៌មានជាប្រចាំនិងទាន់ពេលវេលា ដើម្បីចាត់វិធានការទប់ទល់សមស្រប។ ជាពិសេសតម្រូវឱ្យប្រជាជនផ្លាស់ចេញពីតំបន់គ្រោះថ្នាក់ភ្លាមមួយរំពិក។ លោកនាយករដ្ឋមន្ត្រីអញ្ជើញផ្តល់អនុសាសន៍ថា៖ “ខ្ញុំសូមស្នើត្រង់ថា ទី ១ គឺសុវត្ថិភាពសម្រាប់មនុស្សជាចម្បង។ ពោលគឺការជួយសង្គ្រោះប្រជាជនគឺជាការសំខាន់បំផុត ដូច្នេះដំណោះស្រាយដែលអាចទៅរួច ដូចជាការអំពាវនាវឲ្យនាវាផ្លាស់ប្តូរទីលំនៅ ជម្លៀសប្រជាជនពេលដែលមាននាវាចូលឆ្នេរវិញ”។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសន៍នៅក្នុងកិច្ចប្រជុំ (រូបថត៖ VGP)


លោកនាយករដ្ឋមន្រ្តីក៏បានក្រើនរំលឹកថា ទន្ទឹមនឹងការទប់ទល់ជាមួយព្យុះ Molave តំបន់នានាចាំបាច់ត្រូវបន្តការងារជួយសង្គ្រោះដល់ប្រជាជននៃខេត្តភាគកណ្តាលទាំង ៥ ដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់កន្លមក ក៏ដូចជាស្វែងរកមនុស្សដែលបាត់ខ្លួនដោយឈរលើមូលដ្ឋានធានាសុវត្ថិភាពផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ