25/10/2020 15:49 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្រ្តីស្នើរឲ្យមានការទទួលខុសត្រូវខ្ពស់ចំពោះជំនួយឧបត្ថម្ភសម្រាប់ប្រជាជនភាគកណ្តាលវៀតណាម

នាព្រឹកថ្ងៃទី ២៤ ខែតុលា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញចុះសួរសុខទុក្ខ លើកទឹកចិត្តនិងចែករំលែកជាមួយប្រជាជននៅស្រុក Quang Ninh ខេត្ត Quang Binh ចំពោះការខាតបង់បណ្តាលមកពីទឹកជំនន់ ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញចុះសួរសុខទុក្ខ លើកទឹកចិត្តនិងចែករំលែកជាមួយប្រជាជននៅស្រុក Quang Ninh ខេត្ត Quang Binh ចំពោះការខាតបង់បណ្តាលមកពីទឹកជំនន់


នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានស្នើដល់ថ្នាក់ដឹកនាំក្រសួង សាខានិងមូលដ្ឋានដោយស្មារតីទទួលខុសត្រូវខ្ពស់ត្រូវប្រមូលកម្លាំងទាំងអស់ដើម្បីជំនះពុះពាររាល់ការខូចខាតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងការខូចខាត ដើម្បីនាំប្រជាជនភាគកណ្តាលវៀតណាម វិលត្រឡប់ មករកជីវភាពប្រក្រតីឡើងវិញយ៉ាងឆាប់ៗ។

ពេលមកដល់ខេត្ត Quang Binh លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអញ្ជើញចុះសួរសុខទុក្ខប្រជាជននៅឃុំ Hien Linh ស្រុក Quang Ninh។ លោកនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តប្រជាជនយ៉ាងដូច្នេះ " ឃុំ Hien Linh រងការខូចខាតយ៉ាងច្រើនក្នុងពេលមានទឹកជំនន់ជាប្រវត្តិសាស្ត្រនេះ ទ្រព្យសម្បត្តិរបស់ប្រជាជន របស់តំបន់និងរបស់ប្រទេសជាតិ ត្រូវរងការបាត់បង់យ៉ាងខ្លាំង។ ជាសំណាងល្អមិនមានមនុស្សស្លាប់នៅក្នុងឃុំឡើយ។ ថ្ងៃនេះក្នុងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ ខ្ញុំមកសួរសុខទុក្ខ លើកទឹកចិត្តនិងចែករំលែកដល់បងប្អូនអំពីការបាត់បង់និងការខូចខាត បណ្តាលមកពីទឹកជំនន់ ហើយសង្ឃឹមថាប្រជាជននឹងជំនះការលំបាកទាំងនេះ។ ខ្ញុំជឿជាក់ថា ប្រជាជននឹងមានសាមគ្គីភាព មានការប្តេជ្ញាចិត្ត និងព្យាយាមធ្វើឱ្យជីវភាពវិលត្រឡប់ មករកភាពប្រក្រតីវិញឆាប់ៗនេះ”។

បន្ទាប់មក លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំខេត្តភាគកណ្តាល ស្តីពីការជំនះនូវផលវិបាកបណ្តាលមកពីទឹកជំនន់នៅតំបន់ភាគកណ្តាល។ ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះតំបន់ភាគកណ្តាលដែលខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងព្យុះនិងទឹកជំនន់ ព្រមទាំងសរសើរពីទឹកចិត្តដ៏សប្បុរសទូទាំងប្រទេស។  លោកនាយករដ្ឋមន្រ្តីក៏បានវាយតម្លៃខ្ពស់ចំពោះកម្លាំងមុខងាររបស់ក្រសួងការពារប្រទេស ក្រសួងនគរបាលនិងមូលដ្ឋានដែលបានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់លោកនាយករដ្ឋមន្រ្តី ក្នុងការការពារអាយុជីវិត សុខភាព និងទ្រព្យសម្បត្តិរបស់ប្រជាជន៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ