26/08/2020 14:39 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាធុរកិច្ចអាស៊ាន Standard Chartered ២០២០

នារសៀលថ្ងៃទី ២៥ ខែសីហា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅវេទិកាធុរកិច្ចធុរកិច្ច Standard Chartered ២០២០ ដោយប្រធានបទ “ស្វែងយល់ពីសក្តានុពលអាស៊ាន” ដែលផ្សាយចេញពី ២២ កន្លែងនិងចាក់ផ្សាយតាមបណ្តាញសារព័ត៌មានអន្តរជាតិ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមនិងថ្លែងសន្ទរកថានៅក្នុងសម័យប្រជុំ បើកវេទិកាធុរកិច្ចធុរកិច្ច Standard Chartered ២០២០ (រូបថត៖ VGP/Quang Hieu)

 

អញ្ជើញថ្លែងសុន្ទរកថាបើកសម័យប្រជុំដំបូងជាមួយប្រធានបទ “ស្វែងយល់ពីឱកាសកំណើនទាំងក្នុងកំឡុងពេលមានជំងឺរាតត្បាតនិងក្រោយកំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩” ដែលបានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី ២៥ ខែសីហានេះ លោកនាយករដ្ឋមន្រ្តីបានថ្លែងថា៖ ចំពោះមុខរាល់ការលំបាករបស់ពិភពលោកនិងអាស៊ាន បណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩ សហគមន៍អាស៊ានបានបង្ហាញពីក្តីជឿជាក់និងការខិតខំប្រឹងប្រែងរបស់ខ្លួន ក៏ដូចជា រួមសហការយ៉ាងសកម្មជាមួយដៃគូដទៃទៀត។ ដោយឆ្ពោះទៅចក្ខុវិស័យអាស៊ាន ២០២៥ និង ២០៣០ បណ្តាប្រទេសអាស៊ានបន្តសាមគ្គីភាព រក្សាស្ថេរភាព និងជំរុញតួនាទីស្នូលរបស់អាស៊ានក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់និងផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃ ប្រទេសជាដៃគូនិងអាជីវកម្មអន្តរជាតិ។ លើសពីនេះទៅទៀត អាស៊ានប្រកាន់ខ្ជាប់នូវការយកច្បាប់ជាចម្បងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការប្រកបដោយស្ថេរភាពនិងចីរភាព ជាពិសេសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលតែម្តង។

ចូលរួមជាសមាជិកអាស៊ានកាលពី ២៥ ឆ្នាំមុននេះ រហូតមកដល់បច្ចុប្បន្ន វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១៣ ក្នុងនោះមានកិច្ចព្រមព្រៀងសំខាន់ៗ ដូចជា CPTPP (ឆ្នាំ ២០១៩) និង EVFTA (ឆ្នាំ ២០២០) ផង។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖ បរិយាកាសវិនិយោគអាជីវកម្មនៅវៀតណាមកាន់តែមានលក្ខណៈអំណោយផលនិងបើកចំហ។ វៀតណាមតែងតែស្វាគមន៍អាជីវកម្មនិងវិនិយោគិនអន្តរជាតិជានិច្ច។

ដោយប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃគឺចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែសីហាវេទិកាធុរកិច្ចអាស៊ាន ២០២០ មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃធុរកិច្ចនិងអង្គការមកពីតំបន់អាស៊ី តំបន់មជ្ឈិមបូព៌ា អឺរ៉ុបនិងសហរដ្ឋអាមេរិកចូលទៅក្នុងវគ្គពិភាក្សាអំពីនិន្នាការដែលកំពុងលេចឡើង ហើយអាចកំណត់អនាគតនៃតំបន់៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ