• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញធ្វើជាអធិតីនៅកិច្ចប្រជុំអំពីស្ថានភាពសេដ្ឋកិច្ចសង្គម


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ដឹកនាំកិច្ចប្រជុំរបស់រដ្ឋាភិបាល។ (រូបថត៖ VGP)
 

នាព្រឹក​ថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំអំពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែកក្កដានិងរយៈ៧ខែឆ្នាំ២០២០​កន្លង មក។ លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា ជម្ងឺ Covid-19 កំពុងផ្ទុះឡើងវិញនៅវៀតណាម ដោយ​មានការប្រែប្រួលយ៉ាងស្មុគស្មាញនិងសាហាវជាងមុន ហេតុដូច្នេះ លោកនាយក​​រដ្ឋមន្រ្តី​សំណូម​ពរឲ្យ​ក្រសួង​ ស្ថាប័ននិងតំបន់ទាំងអស់ បន្តខិត​ខំប្រឹងប្រែង​ថែមទៀត ដើម្បីធានាជីវភាពរស់​នៅរបស់ប្រជាជន​ក៏ដូចជា​សម្រេចឲ្យបានល្អបំផុតនូវគោលដៅសេដ្ឋកិ​ច្ចសង្គម ដែលត្រូវបានដាក់ចេញផងដែរ។ ជាក់ស្ដែងគឺ ត្រូវតែជំរុញការបើក​ចំណាយទុន វិនិយោគសាធារណៈ ជំរុញ​ផលិតកម្ម បង្កើតការងារធ្វើ អនុវត្តឲ្យបា​នល្អនូវ​គោលនយោបាយ​ហិរញ្ញវត្ថុនិងរូបិយវត្ថុ ហើយជំរុញខ្លាំងក្លានូវការទាក់ទាញទុនវិនិយោគពីសង្គម ជាពិសេសគឺទុន​វិនិយោគឯកជននិងទុនវិនិយោគបរទេស។ ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ត្រូវការបើក​ទូលាយទីផ្សារនាំចេញ ចាត់វិធានការជួយសហគ្រាសកាត់បន្ថយការចំណាយ ព្រមទាំងអភិវឌ្ឍ​ទីផ្សារ​ក្នុងប្រទេសផងដែរ។
 
លោក​នាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានបញ្ជាដឹកនាំឲ្យត្រូវការធានាសុវត្ថិភាពសេដ្ឋកិច្ចសង្គម ការពារ​គ្រប់​សមាស​ភាគនៃខឿនសេដ្ឋកិច្ចជាតិ មិនទុកឲ្យភាពអត់ការងារធ្វើរីករាលដាលនោះឡើយ។ ហេតុដូច្នេះ ក្រសួង ស្ថាប័ននិងតំបន់​ទាំងអស់ត្រូវការត្រៀមរៀបចំគ្រប់សេណារីយ៉ូនិ​ង​វិធាន​ការសេដ្ឋកិច្ច សម្រាប់ដំណាក់​កាលខាង​មុខ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស  តូ ឡឹម (To Lam) ដឹកនាំ ថ្នាក់ដឹកនាំបក្សជួបប្រជុំទ្វេភាគី

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម (To Lam) ដឹកនាំ ថ្នាក់ដឹកនាំបក្សជួបប្រជុំទ្វេភាគី

នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានដឹកនាំថ្នាក់ដឹកនាំបក្ស អញ្ជើញជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អមដោយថ្នាក់ដឹកនាំបក្សជាច្រើនរូបផ្សេងទៀត។

Top