12/06/2020 12:00 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្រ្តីនិងលោកស្រីប្រធានរដ្ឋសភា អញ្ជើញចូលរួមជួបសំណេះសំណាលជាមួយសមាជិកាសភានីតិកាលទី ១៤


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងប្រធានរដ្ឋ សភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមក្នុងពិធី
 

នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ​២០២០ នៅទីក្រុងហាណូយ គណៈអធិបតីនៃសម្ព័ន្ធសមាគមនារីវៀតណាម បាន​សម្របសម្រួលជាមួយគណៈប្រតិភូសមាជិកាសភានីតិកាលទី ១៤ ដើម្បី​រៀប​ចំ​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​សមាជិ​​កាសភានីតិកាលទី១៤ ក្នុងគោលបំណងផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពកម្មាភិបាលនារីនាបច្ចុ ប្បន្ន​និង​សកម្ម ភាពអបអរសាទរ ខួបលើកទី ៩០ នៃការបង្កើតសម្ព័ន្ធសមាគមនារីវៀតណាម។ នាយក​រដ្ឋមន្រ្តី​លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បាន​អញ្ជើញចូល​រួម​ក្នុង​ពិធីនេះ​។
 
នៅក្នុងពិធី​ សម្ព័ន្ធសមាគមនារីវៀតណាមបានផ្តល់ព័ត៌មានអំពីការបញ្ជ្រាបយេនឌ័រទៅក្នុងកម្មវិធីគោល ដៅ​ជាតិ​នៃ​ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ (ដំណាក់កាល ២០២១-២០៣០) ក៏ដូចជាផ្តល់ព័ត៌មានអំពីសកម្មភាពសំខាន់ៗដើម្បីរំលឹកខួបលើកទី ៩០ នៃទិវាបង្កើតសម្ព័ន្ធសមា គមនារី​វៀត​ណាម រួមទាំងស៊េរីព្រឹត្តិការណ៍បង្ហាញអាវផាយ - បេតិកភណ្ឌវប្បធម៌វៀតណាមផងដែរ។
 
សូមជម្រាបថា ចាប់តាំងពីរដ្ឋសភានីតិកាលទី១ នៅឆ្នាំ ១៩៤៦ មក កម្មាភិបាល​នារី​បាន​រីក​ចម្រើន​ដោយ​ឥត​ឈប់​ឈរទាំងបរិមាណនិងគុណភាព។ សម្រាប់អាណត្តិមុនៗ វៀតណាមតែង​តែមាន​អនុប្រធាន​រដ្ឋសភា​ជានា​រី​។ ​អត្រាសមាជិ​កាសភានីតិកាលទី១៤ ស្រូបយក ២៦,៧២% រហូតមកដល់ពេលនេះគឺឈានដល់ ២៧,១% ហើយ​ភាគរយ​នៃ​សមាជិកាសភា​នៅក្រុមប្រឹក្សា​ប្រជាជន ខេត្ត ស្រុកនិង​ឃុំបានកើនឡើង បើប្រៀបធៀប​ទៅនឹង​អាណត្តិ​មុនៗ៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ