12/04/2020 15:27 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្រ្តីយល់ព្រមឲ្យនាំចេញអង្ករឡើងវិញ ប៉ុន្តែត្រូវធានាសន្តិសុខស្បៀងផង

លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាល ទើបបានផ្តល់មតិអំពីការនាំចេញអង្ករ ក្នុងបរិបទនៃជំងឺរាតត្បាតនិងគ្រោះរាំងស្ងួតនិងការជ្រាបចូលជាតិប្រៃ។

 



លោកនាយករដ្ឋមន្រ្តីបានចាត់ឱ្យក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មដឹកនាំនិងសម្របសម្រួល ជាមួយក្រសួងហិរញ្ញវត្ថុ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ រួមទាំងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការសម្រេចចិត្តនិងអនុវត្តផែនការនាំចេញអង្ករដូចដែលបានលើកឡើងខាងលើ ដោយធានាថា មិនមានផលប៉ះពាល់ដល់សន្ដិសុខស្បៀងជាតិមិនអនុញ្ញាតឱ្យមានការខ្វះខាតអង្ករក្នុងគ្រប់កាលៈទេសៈជាដាច់ខាត ជាពិសេស ក្នុងបរិបទបម្រែបម្រួលអាកាសធាតុ និងស្ថាន ភាពនៃការរីករាលដាល COVID-19 នាបច្ចុប្បន្ន  ហើយត្រូវធ្វើរបាយការណ៍ជូនលោកនាយករដ្ឋមន្រ្តីនូវបញ្ហាដែលកើតឡើង។

នៅចំពោះមុខ  ក្នុងខែមេសានេះអនុញ្ញាតឲ្យនាំចេញអង្ករចំនួន ៤០០.០០០ តោនសិន។ ក្នុងសប្តាហ៍ចុងក្រោយនៃខែមេសា ដោយផ្អែកលើការវិវត្តនៃជំងឺនិងរបាយការណ៍របស់ក្រសួងនិងសាខានានានោះ លោកនាយករដ្ឋមន្រ្តីនឹងពិចារណានិងសម្រេចទិសដៅនៃការដឹកនាំការនាំចេញអង្ករសម្រាប់ខែឧសភា៕

  

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ