លើដងទន្លេហូវយ៉ាង (Hau Giang)
អញ្ជើញមកជាមួយនឹងខេត្តកឹនធើ (Can Tho) ភ្ញៀវទេសចរមិនអាចរំលងការធ្វើដំណើរកម្សាន្តស្វែងយល់អំពីទន្លេហូវយ៉ាង (Hau Giang) ពីព្រោះតាំងពីយូរនេះជាការពិសោធល្បីឈ្មោះមួយនាតំបន់ដីនេះ។ យើងខ្ញុំជ្រើសផ្សារកាយរាំង (Cai Rang) ជាទីកន្លែងស្វែងយល់ដំបូង សម្រាប់ការធ្វើដំណើរទៅតាមបណ្តោយទន្លេហូវយ៉ាង (Hau Giang)។ ចាប់ពីម៉ោង៥ព្រឹក ទូកតូចអណ្តែតលើផ្ទៃទឹកទន្លេហូវយ៉ាង (Hau Giang) នាំយើងខ្ញុំទៅកាន់ផ្សារ។ មានប្រការពិសេស ផ្សារទឹកកាយរាំង (Cai Rang) ជុំគ្នាចាប់ពីម៉ោង៥ - ម៉ោង៧ព្រឹក ជារៀងរាល់ថ្ងៃ។ ឈ្មួញប្រមូលទិញផលដំណាំនាំពីចម្ការនៅជុំវិញតំបន់ មកប្រមូលផ្តុំក្លាយជាផ្សារកុះករមួយ នៅលើផ្ទៃទឹកទន្លេ។ មកដល់ទីនេះ ភ្ញៀវទេសចរនឹងបានឃើញផ្ទាល់ភ្នែក នូវស្តង់ទំនិញចល័តពេញផ្ទៃទន្លេហូវយ៉ាង (Hau Giang)។ ធ្វើដំណើរទៅកណ្តាលផ្សារទឹកភ្ញៀវទេសចរនឹងជួបប្រទះភ្ញៀវទេសចរបរទេសច្រើនកុះករ ក៏អញ្ជើញមកទីនេះសម្រប់ខ្លួនចូលជីវភាពវប្បធម៌ទឹកទន្លេ ជាមួយនឹងប្រជាជននៅទីនេះ។ ប៉ុន្តែមុនពេលទៅទិញនូវផល្លាស្រស់ៗគរពេញលើទូក ភ្ញៀវទេសចរកុំភ្លេចពិសានំបញ្ចុកជើងជ្រូកក្តៅៗ។
បន្ទាប់ពីស្វែងយល់ផ្សារទឹកកាយរាំង (Cai Rang) យើងខ្ញុំរួមគ្នាធ្វើដំណើរត្រឡប់ទៅកាន់តំបន់ចម្ការនៅលើកោះអូវ (Au)។ ផ្ទុយពីទិដ្ឋភាពកុះករនៅលើផ្សារទឹកកាយរាំង (Cai Rang) ភ្ញៀវទេសចរនឹងបានលំហែក្រោមបរិយាកាសស្រស់ថ្លា បរិសុទ្ធ និង ពោរពេញទៅដោយពណ៌នៃរុក្ខជាតិផ្លែផ្កា។ ផ្លូវថ្នល់ដី នឹងនាំភ្ញៀវទេសចរទៅកាន់តំបន់ដីចម្ការ។ កោះអូវ (Au) ពិតជាទីកន្លែងមួយ សម្រាប់ភ្ញៀវទេសចរចូលចិត្តបរិយាកាសស្ងប់ស្ងាត់ ទុកសម្រាប់លំហែកាយចិត្ត។ ចាកចេញពីកោះអូវ (Au) យើងខ្ញុំទៅកាន់កោះសើន (Son) តំបន់តូចមួយ នៅកណ្តាលទន្លេហូវយ៉ាង (Hau Giang) មានគ្រួសាររស់នៅមិនដល់១០០គ្រួ។ ពិសេសជាងនេះទៅទៀត មកដល់ទីនេះភ្ញៀវទេសចរនឹងបានគ្រួសារណែនាំរបៀបធ្វើគ្រាប់ស្ករដូងល្បីឈ្មោះ។ ពេលរសៀលមកដល់ យើងខ្ញុំដើរកម្សាន្តនៅចំណត់ទូកនិញកេវ (Ninh Kieu) ដើម្បីក្រេបយកបរិយាកាសស្រស់ស្រាយនៃទន្លេហូវយ៉ាង (Hau Giang) និង ពិសាអាហារល្ងាច នៅលើនាវាកម្សាន្តឆើតឆាយ។ នាវាកម្សាន្តរសាត់លើផ្ទៃទឹកដងទន្លេហូវយ៉ាង (Hau Giang) រួមនឹងបទចម្រៀងប្រជាប្រិយ នៃភូមិភាគខាងត្បូងវៀតណាម ដ៏មនោរម្យ ព្រមទាំងបញ្ចប់ការដំណើរមួយថ្ងៃដ៏ស្រទន់នៅលើដងទន្លេហូវយ៉ាង (Hau Giang) - ខេត្តកឹនធើ (Can Tho)៕
ទីក្រុងកឹនធើ (Can Tho) នៅចម្ងាយពីមជ្ឈមណ្ឌលទីក្រុងហូជីមិញ១៦៩ គីឡូម៉ែត្រ ទៅទិសខាងលិច។ ភ្ញៀវទេសចរចង់ធ្វើដំណើរទៅទស្សនាកន្លែងទេសចរណ៍លើដងទន្លេហូវយ៉ាង (Hau Giang) នៅកំណាត់ទន្លេរត់ឆ្លងកាត់ទីក្រុង គឺគ្រាន់តែទៅចំណត់ទូកនិញកេវ (Ninh Kieu) ហើយទិញសំបុត្រ។
ភូមិម្លៀង (M’lieng) - ទីកន្លែងរក្សាវប្បធម៌នៃជនជាតិម្នោង (M’nong)
រហោស្ថានកោះបីកាញ (Bay Canh)
ទឹកដីតាដុង (Ta Dung)
ហូយអាន - រាត្រីពោរពេញទៅដោយក្តីនឹករលឹក
ភាពស្រស់ស្អាតនៃទឹកជ្រោះ ដាបាន (Da Ban)
មកទស្សនាទីក្រុងកាមរ៉ាញ (Cam Ranh) និងសម្រាកលំហែកាយ នៅរមណីយដ្ឋានឋានសួគ៍ Alma Resort
“អាថ៌កំបាំងសួគ៌ា” ស្ថិតនៅល្អាងភ្នំហាងតៀន (Hang Tien)
ស្ពានឆ្លងទន្លេហាន
ស្វែងរករូងភ្នំចាឡុយ (Cha Loi)
ទឹកជ្រោះត្រីអាទិទេព នៅភូមិង៉ុក (Ngoc) ប្រកបដោយភាពអាថ៌កំបាំង
“ វាលសារ៉ាយសមុទ្រ” នៅខេត្តនីញធួន (Ninh Thuan) ភូមិភាគកណ្តាលវៀតណាម
ជីវភាពរស់នៅ នៅដិមណាយ (Dam Nai )
ទេសចរណ៍បែបផ្សងព្រេងនាល្អាងភ្នំធៀនដឿង (Thien Duong) ប្រវែង៧គីឡូម៉ែត្រ
កម្សាន្តលើរទេះស៊ីកក្លូហ្វេ
ទៅកម្សាន្តខេត្តបាកលិវ (Bac Lieu) ឆ្លៀតចូលទស្សនាវត្តឃោសិតារាម
ពិសោធន៍ Meliá Ho Tram Beach Resort
ភូមិកុលាលភាជន៍ បាតត្រាង (Bat Trang)
មកទេសចរណ៍ខេត្តកាម៉ាវ (Ca Mau)
កោះថើយសើន (Thoi Son)
ភ្ញៀវទេសចរណ៍មកកម្សាន្ត នៅឆ្នេរសមុទ្រ មីខេ (My Khe) យ៉ាងច្រើនកុះករ
រូបសំណាកព្រះយេស៊ូធំបំផុតទ្វីបអាស៊ីនៅខេត្តវូងតាវ (Vung Tau)
សុខសាន្តអែវយ៉ (Eo gio)
ព្រៃស្មាច់ផ្កាពណ៌លឿងរីកដ៏ត្រចះត្រចង់
សម្រស់បណ្តាចំណោតជម្រាលភ្នំនិងខ្ពស់បំផុត ក្នុងតំបន់ពាយ័ព្យ
មកទស្សនាបាតបឹង ហ័រប៊ិញ (Hoa Binh)