• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកតម្កើងសហគ្រាសដែលមានផលិតផលជា “ពាណិជ្ជសញ្ញាជាតិ” ឆ្នាំ២០១៨


 ទិដ្ឋភាពនៃពិធីលើកតម្កើង

 នាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅរោងមហោស្រពហាណូយ ក្រុមប្រឹក្សាពាណិជ្ជសញ្ញា​ជាតិ​ និងក្រសួង​ឧស្សាហ​-ពាណិជ្ជកម្ម​វៀតណាម បានរៀបចំពិធីប្រកាស សហគ្រាសដែ​លមានផលិតផលជា ពាណិជ្ជសញ្ញាជាតិ ឆ្នាំ២​០១៨។
 
នៅក្នុង​ ព្រឹត្តិការណ៍នេះ មានសហគ្រាសចំនួន៩៧អង្គភាពដែលត្រូវបានលើកតម្កើង។ អញ្ជើញថ្លែង​នៅពិធី​នេះ ​ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណា​មលោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា៖
​ 
“ខ្ញុំស្នើ​ហើយមានគោលបំណងថា សហគ្រាសដែលទទួលបានកិត្តិនាម ពាណិជ្ជសញ្ញាជាតិ ទាំង​អស់​នឹង​បន្តប្រកាន់​ខ្ជាប់នូវតម្លៃនានានៃកម្មវិធីនេះ គឺគុណ​ ភាព ការផ្លាស់ប្ដូរថ្មីដោយនវានុវត្ត​ន៍ និងសមត្ថភាព​ដើរនាំ​មុខ​គេ ដើម្បីសក្តិសម ទៅនឹងកិត្តិនាម ពាណិជ្ជសញ្ញាជាតិ ព្រមទាំងសក្តិសមទៅនឹងការជឿទុកចិត្ត និង ការស្រ​ឡាញ់​រាប់អានរបស់អតិថិជន ផងដែរ។ ក្រុមប្រឹក្សាពាណិជ្ជសញ្ញាជាតិ​និង ក្រសួងឧស្សាហ-ពាណិ​ជ្ជកម្ម​ ចាំបាច់ត្រូវទទួលយកសំណើរ ញាតិ្តយ៉ា​ងគ្រប់ គ្រាន់របស់សហគ្រាស ព្រម​ទាំងជួ​យ​សម្រួល​ខាងគោល​នយោបាយ​និងប្រភព ធនធានដល់សហគ្រាសនិយាយ​រួមនិងសហគ្រាសទទួលបានកិត្តិនាម​ ពាណិជ្ជ សញ្ញាជាតិ​ និយាយដោយឡែក សំដៅបន្តកសាងនិ​ងផ្សព្វផ្សាយរូបភាពទឹ​កដី វៀតណាម”​។
 
បណ្ដាសហគ្រាស​ដែលទទួលបានកិត្តិនាម ពាណិជ្ជ​សញ្ញាជាតិ ក្នុងគ្រប់ កាលៈទេសៈ​សុទ្ធតែ​រក្សាយ៉ាង​រឹងមាំ​នូវល្បឿន​កំណើន ទីផ្សារក្នុងប្រទេស ហើយ ពង្រីក​ទីផ្សារនាំចេញ ដើម្បីរួមចំ​ណែក​យ៉ាង​សកម្ម​ទៅក្នុង​ខឿន​សេដ្ឋកិច្ច​​ជាតិ​។ លោក Duong Tri Thanh អគ្គនាយក​ក្រុមហ៊ុនអា​កាសចរណ៍ Vietnam Ai​rlines បាន​អោយ​ដឹង​ថា៖​
 
“ដោយ​បន្តទទួលបានកិត្តិនាមពាណិជ្ជសញ្ញាជាតិ យើងខ្ញុំយល់ថា ខ្លួនត្រូវ មាន​ការទទួល​ខុសត្រូវ​មិនត្រឹម​តែ​របស់​​សហគ្រាសអាកាសច​រ​ណ៍ប៉ុណ្ណោះទេ ថែមទាំងត្រូវរួមជាមួយ​សហគ្រាស​ផ្សេងៗទៀត​និងផ្នែក​ទេសចរណ៍​ទាំង​មូល​ ដើ​ម្បីបន្តកសាងនិង​លើកកំពស់ឋានៈ​និងកិត្យានុភាព​នៃផ្នែកសេវាកម្ម​ទេសចរណ៍​និយាយ​ដោយ​ឡែក​និង​​ប្រទេសជាតិនិយាយរួម។ ហើយយើងខ្ញុំក៏យល់អំពីការ ទទួល​ខុស​ត្រូវ​ខាង​សង្គម​កិច្ច​របស់​សហគ្រាស​ចំពោះ​សហគមន៍​និងអតិថិជនក្នុងបុព្វហេតុអភិវឌ្ឍរួម ផ​ងដែរ”៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top