• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកដំកើងអាជីវករនិងអង្គភាពអាជីវកម្មដែលរួមដំណើរជាមួយអ្នកកាសែត


ពិធីលើកដំកើងអាជីវករនិងអង្គភាពអាជីវកម្មដែលរួមដំណើរជាមួយអ្នកកាសែត

នាយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ​នៅទីក្រុងហាណូយ សមាគមអ្នកកាសែតវៀត​ណាម​រួម​សហការ​ជាមួ​យ​ការ​សែត​ Nhan Dan រៀបចំកម្ម​វិធីសិល្បៈស្តីពី “ការជួបប្រា​ស្រ័យ​ខែតុ​លា​”។ កម្ម​វិធីនេះ​បាន​រៀប​ចំ​ឡើង​សំដៅជ្រើស​រើស​លើក​ដំកើង​អង្គភាព​​អាជីវកម្ម ចំនួន៣១និងអាជីវករឆ្នើមចំនួន​៦រូប។ អ្នក​កាសែត​ Ho Quang Loi អនុ​ប្រធាន​​អចិន្ត្រៃយ៍ នៃសមាគម​អ្នកកាសែត​វៀតណាម​ បានចាត់ទុកថា៖​

​“កម្មវិធីនេះជាឱកាសល្អសម្រាប់អ្នកកាសែត និងអាជីវករជួប​ប្រាស្រ័យ​ទាក់​ទង​គ្នា​ព្រម​ទាំង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​អ្នកកាសែត​ និងអង្គភាពអាជីវកម្មរឹតបន្តឹងកិច្ច​សហប្រតិបត្តិការ​ឲ្យ បាន​ច្រើន​ថែម​ទៀត។ ហើយ​សមូហភាព​និង​បុគ្គលទទួល​បាន​ការ​លើក​ដំកើង ជាអង្គភាពអាជីវកម្ម​និង​អាជីរករ​ឆ្នើ​ម ដែល​បាន​ស្ថាប័ន​សារព័ត៌​មាន​មជ្ឈឹម​ និងតំបន់នានាទូទាំងប្រទេសជ្រើសរើស​ឧទ្ទេសនាម​ផ​ងដែរ​”។

​នៅក្នុងកម្មវិធីនេះដែរ សមាគមអ្នកកាសែតនិងកាសែត Nhan Dan ក៏បានអំពាវ​នាវ​ឲ្យ​អង្គភាព​អាជីវកម្ម​និង​អាជីវក​រទូទាំង​ប្រទេសរួមដៃជួ​យឧបត្ថម្ភជន​រួមជាតិ​នៅភាគ​ កណ្តាល​វៀតណាម​កំពុង​រង​ផល់​ប៉ះពាល់​ដោយ​គ្រោះធ​ម្មជាតិ​ទៀតផ​ង៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top